តិចគិតថាអាយុច្រើន!​ តារាស្រីទាំងនេះ​ អាយុទើបតែ ២០ឆ្នាំ ស្ដើងទេណ៎ា - TrueID

តិចគិតថាអាយុច្រើន!​ តារាស្រីទាំងនេះ​ អាយុទើបតែ ២០ឆ្នាំ ស្ដើងទេណ៎ា

July 28, 2022

តារាកម្សាន្ត៖ ពិតណាស់ បើនិយាយដល់ឈ្មោះតារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាស្គាល់ ព្រោះពួកគេសព្វថ្ងៃកំពុងមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ នៅក្នុងវិស័យសិល្បៈ ជាមួយនឹងសម្រស់ដ៏ស្រស់សោភា ហើយថែមទាំងមានសមត្ថភាព ទេពកោសល្យពូកែៗអ្នកណាៗក៏សរសើរមិនដាច់ពីមាត់។

យ៉ាងណាក៏ រយៈពេលដែលតារាស្រីទាំងនេះមានឈ្មោះបោះសម្លេង ក៏យូរមកហើយដែរ ប៉ុន្តែជឿជាក់ថាប្រិយមិត្តមួយចំនួនតែងតែគិតថាពួកគេប្រហែលជាមានអាយុច្រើន ដោយសារតែឃើញអ្នកខ្លះមានរាងខ្ពស់ មានសាច់ទ្រលុកលន់បន្តិច ហើយអ្នកខ្លះរាងមានចរិតចាស់ទុំ។ តែការពិតទៅ ពួកគេទាំងនេះ ទើបតែមានអាយុ ២០ឆ្នាំស្ដើងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ត្បិតតែតារាស្រីទាំងនេះ មានវ័យក្មេងៗពិតមែន ប៉ុន្តែពួកគេសុទ្ធតែមានទេពកោសល្យពូកែ អាចរកលុយបានច្រើនដោយខ្លួនឯងក្នុងវ័យនេះ ពិតជាគួរឲ្យសរសើរ៕

ចង់ដឹងថាមានតារាស្រីរូបណាខ្លះ ទស្សនារូបភាពខាងក្រោម៖

១.រចនា រ៉ាវាឌី

ដោយសារតែនាងឆាប់ធំធាត់លឿនជាងវ័យ (ដំឡោក) ទើបធ្វើឲ្យមហាជនមួយចំនួន គិតថានាងមានអាយុច្រើន ប៉ុន្តែតាមពិតទៅ កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងលំដាប់តួឯករូបនេះ ក៏ទើបតែបានធ្វើកម្មវិធីខួបកំណើតគំរប់អាយុ ២២ ឆ្នាំ។

រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី

២.សាន កុសុមៈ

តារាសម្ដែង និងជាទេវតាឆ្នាំថ្មី ២០២១ រូបនេះ ត្បិតតែមើលទៅនាងមានចរិតក្រម៉ិចក្រមើមបែបចាស់ទុំ តែនាងទើបតែមានអាយុ ២១ឆ្នាំ។

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ

៣.មីណា

តារាចម្រៀង និងសម្ដែងរូបនេះ សព្វថ្ងៃក៏ទើបតែមានអាយុ ២១ឆ្នាំដែរ នេះបើយោងតាមការរាប់បន្ត កាលពីខែតុលា ឆ្នាំ ២០២០ ដែលនាងបានធ្វើកម្មវិធីខួបកំណើតគំរប់អាយុ ១៩ឆ្នាំ។ 

មីណា
មីណា
មីណា
មីណា

៤.ញឹម​សួន សោភាទេពី

បើតាមការបង្ហោះរបស់តារាចម្រៀងរូបនេះលើបណ្ដាញសង្គមនាពេលកន្លងមក នាងតែងតែបង្ហាញថា នាងទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំនេះ។

ញឹម​សួន សោភាទេពី
ញឹម​សួន សោភាទេពី
ញឹម​សួន សោភាទេពី
ញឹម​សួន សោភាទេពី
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...