តារា K-Pop ទាំង៤រូបនេះ ជូនមិត្តទៅដាក់ពាក្យហ្វឹកហាត់ជាតារាមិនជាប់ បែរជាជាប់ខ្លួនឯង - TrueID

តារា K-Pop ទាំង៤រូបនេះ ជូនមិត្តទៅដាក់ពាក្យហ្វឹកហាត់ជាតារាមិនជាប់ បែរជាជាប់ខ្លួនឯង

August 23, 2021

កូរ៉េខាងត្បូង ៖ ខណៈពេលដែលរឿងចូលធ្វើជាអ្នកហ្វឹកហាត់ របស់តារា K-Pop នីមួយៗ មានភាពខុសប្លែកគ្នា មនុស្សភាគច្រើន ដែលក្លាយជា Idol បានចូលក្នុងអាជីវកម្ម ដោយមានបំណងធ្វើជាអ្នកហ្វឹកហាត់ សម្រាប់ក្រុមហ៊ុនមួយ ឬច្រើន។

ក្នុងនោះ មានរឿងរ៉ាវអំពី Idol មួយចំនួន ដែលត្រូវបានជ្រើសរើស នៅតាមដងផ្លូវ ដោយអ្នកជ្រើសរើស ទោះបីជាវាជារឿងធម្មតាក៏ដោយ ទោះយ៉ាងណាក៏ដោយ រឿងធម្មតាជាងនេះគឺជារឿងរបស់ Idol ដែលបានទៅដាក់ពាក្យ របស់ក្រុមហ៊ុន Kpop ដើម្បីគាំទ្រដល់មិត្តភក្តិ ឬសមាជិកគ្រួសារ ដែលកំពុងធ្វើការហ្វឹកហាត់ តែបែជាបានក្លាយជា Idol ខ្លួនឯង​ខណៈពេលដែលមិត្តភក្តិរបស់ពួកគេ បែជាធ្លាក់ទៅវិញ។

ខាងក្រោមនេះ គឺជា Idol ទាំង ៤នាក់ ដែលបានល្បីល្បាញ តាមវិធីនេះនៅក្នុងឧស្សាហកម្ម Kpop ៖

១. V សមាជិកក្រុម BTS

វាអាចជាការពិបាកសម្រាប់អ្នកក្នុងការជឿ ប៉ុន្តែ V ពិតជាល្បីល្បាញ និងជាប់ជាអ្នកហ្វឹកហាត់គឺដោយសារតែ លោកបានជូនមិត្តទៅដាក់ពាក្យប្រលង ក្នុងផលិតកម្ម BigHit Entertainment នៅ Daegu ជាការគាំទ្រ និងគ្មានគំនិតថាចូលរួមប្រលងនោះទេ តែបែរជាជាប់ខ្លួនឯង ហើយឥឡូវនេះ ពិតណាស់ V សមាជិកក្រុម BTS មានភាពល្បីល្បាញទូទាំងពិភពលោក។

V
V

២. Peniel សមាជិកក្រុម BTOB

ខណៈពេលដែល Peniel បានបញ្ចប់ការសម្តែងជាមួយ BTOB ក្រោមផលិតកម្ម Cube Entertainment លោកពិតជាបានហ្វឹកហាត់នៅ JYP Entertainment មួយរយៈ ហើយវាមិនត្រូវបានគ្រោងទុកទេ ដោយសារតារាប្រុសរូបនេះ បានរួមដំណើរជាមួយមិត្តម្នាក់ ដែលកំពុងធ្វើការហ្វឹកហាត់នៅក្រុមហ៊ុន ហើយដោយសារលោកអាចច្រៀង និងលេងហ្គីតាបាន នៅទីបញ្ចប់បុគ្គលិកបានបញ្ចប់ ដោយស្នើសុំឱ្យលោកច្រៀង និងរាំ បន្ទាប់ពីរឿងទាំងអស់នេះ Peniel បានបញ្ចប់ការទទួលយក នៅក្នុងផលិតកម្ម JYP ខណៈមិត្តរបស់លោក បែជាមិនបានជាប់។

Peniel
Peniel

៣. Mark សមាជិកក្រុម NCT និង SuperM

បងប្រុស Lee ទាំងពីរនាក់បានបញ្ចប់ការធ្វើការដាក់ពាក្យប្រលង នៅផលិតកម្ម SM Entertainment នៅថ្ងៃមួយ ប៉ុន្តែមានតែ Mark ដែលទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ នៅពេលនោះត្រូវបានគេទទួលយក ទៅក្នុងក្រុមហ៊ុន។

Mark 
Mark 

៤. Xiumin សមាជិកក្រុម EXO

ទីបំផុត Xiumin ត្រូវបានផលិតកម្ម SM Entertainment រកឃើញតាមរយៈការប្រលងចមនរៀង ដែលោកបានចូលរួម ដែឡដំបូងលោកមិនមានគម្រោង ចូលរួមក្នុងការប្រកួតនោះទេ ប៉ុន្តែមិត្តម្នាក់ដែលបានលើកទឹកចិត្ត លោកឱ្យចូលរួមដែរ ដូច្នេះ Xiumin ធ្វើដូច្នេះដើម្បីភាពរីករាយ និងបញ្ចប់ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ដែលធ្វើឱ្យលោក មានឱកាសហ្វឹកហាត់ជាមួយផលិតកម្ម SM Entertainment

Xiumin 
Xiumin 

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...