បរទេស៖ តារាចម្រៀង Celine Dion បានបង្ហើបឱ្យដឹងថា នាងមានការរឹងសាច់ដុំ ដែលបណ្តាលឱ្យនាងមានការស្ពឹកខ្លាំង ពិបាកធ្វើចលនា និងមិនអាចវិលមកច្រៀងវិញបាននៅពេលនេះ យោងតាមការចែករំលែកនៅក្នុងវីដេអូរំជួលចិត្តនៅលើ Instagram កាលពីថ្ងៃទី ៨ ខែធ្នូ។
ជាក់ស្តែងតាមរយៈការបង្ហោះនោះ បានលើកឡើងថា តារាស្រីរូបនេះ មានការស្ពឹកស្រពន់ ប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់នាង មិនថាការដើរ ព្រមទាំង ប្រើប្រាស់សម្លេង ដើម្បីច្រៀងដូចដែលធ្លាប់ធ្វើកន្លងមក ដែលនេះជាឧបសគ្គសម្រាប់នាង។
ទៀតសោត Celine បាននិយាយថាបច្ចុប្បន្ន នាងមិនអាចត្រលប់មកសម្តែងវិញបានទេ ហើយត្រូវពន្យារពេលដំណើរទេសចរណ៍អឺរ៉ុបពីខែកុម្ភៈ ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ការប្រគុំតន្ត្រីដែលគ្រោងធ្វើសម្រាប់រដូវក្តៅក្រោយត្រូវលុបចោលដូចគ្នា។
យោងតាមវេជ្ជសាស្ត្រ Johns Hopkins រោគសញ្ញាមនុស្សស្ពឹក គឺជាជំងឺដែលបណ្តាលឱ្យ «រឹងសាច់ដុំ និងឈឺចាប់» ដែលជារឿយ ៗ បង្កឡើងដោយកត្តាបរិស្ថានដូចជា ចលនាភ្លាមៗ សីតុណ្ហភាពត្រជាក់ ឬសម្លេងរំខាន។ ជំងឺនេះត្រូវបានគេចាត់ទុកថាជាជំងឺកម្រដែលកើតឡើងតែ១នាក់ក្នុងចំណោមមនុស្ស១.០០០.០០០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះមិនទាន់មានវិធីព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះទេ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖