រាជធានីភ្នំពេញ ៖ ក្រោយធ្លាក់ខ្លួនឈឺ ស្គមរីងរី តារាសម្តែងនិងកំប្លែង អៀង ចេនឡា បានផ្ទុះការតូចចិត្តជាខ្លាំង លើបណ្តាញសង្គម ខណៈរូបលោក ជាសិល្បករខ្មែរមួយរូបដែរ តែពេលធ្លាក់ខ្លួនឈឺ គ្មានឃើញសមាគមសិល្បៈ ឫ សិល្បករ សិល្បការិនីខ្មែរមួយរូបណា ទៅសួរសុខទុក្ខឡើយ ស្របពេលដែល សារព័ត៌មានជាច្រើនបានចុះផ្សាយពីរូបលោក។
យ៉ាងណាក្តី ក្រោយពេលតូចចិត្តដូច្នេះហើយ គេឃើញ តារាចម្រៀងរូបនេះ ហាក់បង្ហោះសាររឿងបណ្តុះបង្អាប់នរណាម្នាក់ រហូតដល់ថ្នាក់គេឯងសង្ស័យជា ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា។
លុះមកដល់ពេលថ្មីៗនេះ ទើបដឹងថា ដំណឹងនេះជាការពិត តារាកំប្លែងរូបនេះ ហាក់មិនពេញចិត្តជាខ្លាំងទៅកាន់ អ្នកនាង ចន ច័ន្ទលក្ខិណា រហូតធ្វើឲ្យ បុគ្គលទាំងពីរខាងលើនេះ បង្ហោះសារផ្អើលពេញបណ្តាញសង្គម រហូតធ្វើឲ្យ បងប្អូនមហាជនខ្មែរ ចាប់ផ្តើមវែកញែក ម្នាក់ណាត្រូវ ម្នាក់ណាខុស។
ជាងនេះទៅទៀត ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានថតសារបង្ហោះរបស់លោក អៀង ចេនឡា ដែលបាន យកម្តាយខ្លួនមក ពាក់ព័ន្ធ និងប្រើសម្តីធ្ងន់ ដោយក្នុងនោះ សាមីខ្លួនរូបនាង ក៏បញ្ជាក់ថា ៖