YG បានច្រានចោលនូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងទំនាក់ទំនងរវាង Jang Ki Yong ជាមួយ Son Yeon Jae - TrueID

YG បានច្រានចោលនូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងទំនាក់ទំនងរវាង Jang Ki Yong ជាមួយ Son Yeon Jae

May 28, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមទាក់ទង នឹងតារាសម្តែង Jang Ki yong និងនារីម្នាក់ដែលមានឈ្មោះថា Son Yeon Jae ។ ទោះយ៉ាងណាភ្នាក់ងាររបស់ Jang Ki yong YG Entertainment បានច្រានចោលពាក្យចចាមអារ៉ាមមួយនេះ។ ហើយបើយោងតាមការបង្ហោះនៅលើគេហទំព័រ community sites បានឱ្យដឹងថា អ្នកទាំងពីរត្រូវបានបែកធ្លាយនូវពាក្យចចាមអារ៉ាម បន្ទាប់ពីពួកគេទាំងពីរបានបង្ហោះរូបថតសមុទ្រស្រដៀងគ្នានៅឯទីក្រុង ប៊ូសាន ក្នុងថ្ងៃតែមួយ។

លោក Jang Ki yong
លោក Jang Ki yong

យ៉ាងណាមិញបើតាការបញ្ជាក់របស់ YG Entertainment បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១ ថា លោក Jang Ki Yong និងកញ្ញា Son Yeon Jae មិនដែលស្គាល់គ្នាទាល់តែសោះ។ ចំណែកឯរូបថតនៅក្នុងសំណួរ ដែលត្រូវបានបញ្ចូលដោយ Jang Ki Yong ត្រូវបានថតអំឡុងពេលថតរឿងភាគរបស់គាត់ដែលមានចំណងជើងថា " យើងកំពុងបែកហើយ (We Are Now Breaking Up)"។

ចំពោះកញ្ញា Son Yeon Jae នាងមិនបានផ្តល់សេចក្តីថ្លែងការណ៍អំពីពាក្យចចាមអារ៉ាមជាមួយ Jang Ki Yong នេះទេ៕  

  កញ្ញា Son Yeon Jae
  កញ្ញា Son Yeon Jae
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...