មិនគួរឲ្យជឿ ថាទំនាក់ទំនង អធិការ និង តារាស្រីរូបនេះ ស្និទ្ធស្នាលខ្លាំង ដល់ថ្នាក់...(មានវីដេអូ) - TrueID

មិនគួរឲ្យជឿ ថាទំនាក់ទំនង អធិការ និង តារាស្រីរូបនេះ ស្និទ្ធស្នាលខ្លាំង ដល់ថ្នាក់...(មានវីដេអូ)

September 3, 2021

រាជធានីភ្នំពេញ ៖  ពិតណាស់ មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់ តារាប្រុស អធិការ បានកំពុងតែ ល្បីសុះសាយជាខ្លាំង លើបណ្តាញសង្គម ជាមួយនឹង ទេពកោសល្យរបស់រូបលោក ដែលកំប្លែងៗ ធ្វើឲ្យមហាជន ទប់សំណើចមិនជាប់ ។

មិនតែប៉ុណ្ណោះ មហាជនតែង គិតនឹកថា មនុស្ស អធិការ ជាមនុស្សមិនសូវចេះផ្អែមល្អែម មិនសូវមានភាពកក់ក្តៅ ដោយសារតែ រូបលោក មានស្នាមសាក់ពេញខ្លួនតែម្តង តែយ៉ាងណាក្តី ថ្មីៗនេះ អធិការ ធ្វើឲ្យមហាជន ភ្ញាក់អារម្មណ៍មិនស្ទើរ ក្រោយពេល រូបលោក ទម្លាយពីភាពស្និតស្នាល ជាមួយនឹង តារាស្រីវ័យក្មេងមួយរូប។

បើនិយាយពី តារាស្រីវ័យក្មេង កន្និដ្ឋា បានបញ្ជាក់ថា រូបនាងអាចប្រើពាក្យ «មិត្តភក្តិ គ្រួសារ និងច្នៃប្រឌិត» ដែលគ្មាននរណា អាចយកពាក្យនេះ ពីរូបនាង ចំពោះអធិការ ដោយរឿងដំបូងដែល ធ្វើឲ្យរូបនាង រំជួលចិត្តនោះគឺ អធិការ សុទ្ធចិត្តបញ្ចាំទូរសព្ទផ្ទាល់ខ្លួន ដើម្បីជួយបង្វិលលុយឲ្យ រូបនាង ហើយសម្រាប់ពាក្យ «គ្រួសារ» គឺអធិការ ជាមនុស្សស្រលាញ់គ្រួសារខ្លាំង តែងគិតពីឪពុកម្តាយ ហើយសម្រាប់ពាក្យ ច្នៃប្រឌិត គឺរាល់ពេល ដែលរូបនាង គិតមិនឃើញ គំនិតថ្មីៗណាមួយ រូបនាង តែនឹកឃើញ អធិការ មុនគេ ព្រោះរូបលោក តែងតែផ្តល់ អ្វីថ្មីៗឲ្យរូបនាងរហូត។

លើសពីនេះទៅទៀត អធិការ ក៏បានប្រាប់ឲ្យដឹងថា រូបនាង មានចំណង់ចំណូលចិត្ត ដែលហូបអ្វីគ្រប់យ៉ាងជាមួយ អំបិលម្រេច ហើយនិយមឲ្យគេ ជូតស្លាបព្រា ឲ្យមុនអាហារ ជាមួយគ្នានេះ អធិការនៅចាំបំផុតគឺ ទូរសព្ទSmart Phone ដែលរូបលោក អាចកាន់ជាកម្មសិទ្ធិដំបូងគឺ កនិដ្ឋា ជាអ្នកឲ្យ៕

ប៉ុន្តែ អ្នកទាំងពីរ បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងនេះ មិនមែនជា ទំនាក់ទំនងស្នេហា តែប្រៀបដូចជា បងប្អូន ទោះបីមានស្នាមសាក់ក៏ដោយ តែគ្រួសារ កន្និដ្ឋា តែងគិត អធិការ ជាសាច់ញាតិតែមួយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អធិការ
អធិការ
អធិការ
អធិការ
អធិការ
អធិការ
កន្និដ្ឋា
កន្និដ្ឋា
កន្និដ្ឋា
កន្និដ្ឋា
កន្និដ្ឋា
កន្និដ្ឋា
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...