បរទេស៖ កាលពីចុងសប្តាហ៍មុននេះ ក្រុមគ្រួសាររបស់ តារាស្រី Marian Rivera បានឆ្លៀតឱកាសទៅកម្សាន្តជួបជុំគ្នាគ្នាយ៉ាងរីករាយ ដើម្បីសម្រាកលំហែអារម្មណ៍ ហើយការបង្ហាញខ្លួនលើកនេះ Marian ព្រមទាំងស្វាមីក៏បានថតអនុស្សាវរីយ៍ជាមួយកូនៗផងដែរ។
ក្នុងនោះដែរ ហ្វេនៗជាច្រើន បែរជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាព ក្នុងពេលដែល តារាស្រីរូបនេះ បានតុបតែងខ្លួន ស្លៀករ៉ូបពណ៌ ចងសក់ឡើង ដោយទុកមុខទទេគ្មានការផាត់មុខអ្វីទាំងអស់។ ជាពិសេស រូបថតដែលមិនបានកែសម្រួលនោះ បានធ្វើឲ្យឃើញថា Marian ពិតជាបង្ហាញសញ្ញាភាពចាស់ នៅលើមុខ ពេលនាងញញឹម និងមានស្នា.ម.ជ្រី.វជ្រួ.ញនៅក្នុងភ្នែ.ក មាត់ ដែលធ្វើឲ្យនាងមិនមានភាពទាក់ទាញនៅពីកាម៉េរ៉ាឡើយ។
យ៉ាងណាមិញ បើទោះបីជាបែបនេះក៏ដោយ តែ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន មិនបានបញ្ចេញមតិអវិជ្ជមាន ទៅកាន់ Marian ឡើយ ដោយពួកគេ បានគិតថានៅពេលដែលបានឈានចូលអាយុខ្ទង់ ៤០ ឆ្នាំ ព្រមទាំងបានសម្រាលកូនពីរទៅហើយ ដូច្នេះ ភាពចាស់គឺអាចយល់បាន ហើយនិងបានសរសើរថា អ្នកម្ដាយរូបនេះ នៅតែមានស្នាមញញឹម ស្រស់ស្រាយ និងមានមន្តស្នេហ៍ខ្លាំងណាស៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖