អ្នកណាមិនក្ដៅ! Fan Bingbing ចេញមុខ ក្រោយ ធ្លាយរឿងលួចសម្រាលកូនស្ងាត់ៗ - TrueID

អ្នកណាមិនក្ដៅ! Fan Bingbing ចេញមុខ ក្រោយ ធ្លាយរឿងលួចសម្រាលកូនស្ងាត់ៗ

December 23, 2021

ចិន៖ ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកគាំទ្រជាច្រើន កំពុងតែមានភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដ៏ក្តៅគគុក ដែលបានលើកឡើងថា តារាស្រី Fan Bingbing បានសម្រាលកូន ដោយសម្ងាត់ ដែលធ្វើឲ្យអ្នកសរសេរប្លុកមួយចំនួន បានចែករំលែកពីព័ត៌មាននេះ ក៏ដូចជាធ្វើឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំង ផងដែរ។

គួររំលឹកផងដែរថា នៅក្នុងអត្ថបទដែលបាននិយាយពីពាក្យចចាមអារ៉ាម ពីការសម្រាលកូនរបស់ តារាស្រីរូបនេះ ត្រូវបានអ្នកសរសេរប្លុក បានចេញផ្សាយ តាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ទៀតផង។ 

តែទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃទី ២២ ខែធ្នូ កន្លងទៅ ខាងស្ទូឌីយ៉ូរបស់ Fan Bingbing បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដោយបានបដិសេធរាល់ព័ត៌មាន ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដូចជា Xiaohongshu Douban Weibo  ដែលមនុស្សជាច្រើនបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថា Fan Bingbing បានសម្រាលកូននោះ ខាង ស្ទូឌីយោរបស់យើង នឹងថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងប្រឆាំងដាច់ខាត ចំពោះទង្វើនៃការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមអាក្រក់បែបនេះ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយនោះទេ ដែល Fan Bingbing ត្រូវបានគេលើកឡើងនៅពាក្យចចាមអារ៉ាមថា មានផ្ទៃពោះ និងសម្រាលកូនដោយសម្ងាត់។ ប៉ុន្តែខាងស្ទូឌីយោរបស់នាង ក៏តែងតែបង្ហាញអាកប្បកិរិយា ក្នុងការឆ្លើយតបទៅនឹង ព័ត៌មានមិនពិត ជានិច្ច៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...