បរទេស៖ បន្ទាប់ពីតារាសម្តែង Amber Heard បានបង់សំណងឱ្យ Johnny Depp មួយលានដុល្លារដើម្បីដកបណ្តឹងឧទ្ធរណ៍និងបិទបណ្តឹងបរិហារកេរ្តិ៍ តារាសម្តែង «Pirates of the Caribbean» បានប្រកាសថាលោកនឹងបរិច្ចាគប្រាក់ទាំងអស់នេះទៅអង្គការសប្បុរសធម៌។
មុននេះនៅថ្ងៃទី ១៩ ខែធ្នូ Amber Heard បានប្រកាសនៅលើ Instagram ថានាងបានដោះស្រាយជាមួយ Johnny Depp ដើម្បីបញ្ចប់ការប្តឹងផ្តល់រយៈពេលជាច្រើនឆ្នាំ។ តួអង្គក្នុងរឿង «Aquaman» រូបនេះ មិនបានបញ្ជាក់ថាតើត្រូវដោះស្រាយប៉ុន្មានទេ ប៉ុន្តែប្រភពបានបង្ហើបប្រាប់ TMZ ថានាងបានបង់ប្រាក់ឱ្យ Johnny Depp មួយលានដុល្លារ។ ប្រភពដដែលបាននិយាយថានេះជាប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងសងសំណងដល់ Amber។
យោងតាមសាលក្រមរបស់គណៈវិនិច្ឆ័យក្នុងខែមិថុនា Amber Heard ត្រូវបង់ប្រាក់ចំនួន ១០.៣៥ លានដុល្លារដល់ Johnny Depp សម្រាប់អត្ថបទបរិហារកេរ្តិ៍អតីតស្វាមីរបស់នាង។ បន្ទាប់ពីចាញ់ក្តីបែបនេះ Amber Heard បានប្តឹងឧទ្ធរណ៍ហើយបញ្ជាក់ថា នាងនឹងរកយុត្តិធម៌ដល់ទីបញ្ចប់។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការពិចារណាជាច្រើនខែមក Amber Heard បានសម្រេចចិត្តដោះស្រាយជាឯកជនជាមួយ Johnny Depp ដោយបិទសំណុំរឿងនេះ។ តារាស្រីរូបនេះបញ្ជាក់ថា នេះមិនមែនមានន័យថាខ្លួនខុសនោះទេ ហើយក៏មិនមែនជាទង្វើសម្បទានដែរ គ្រាន់តែធ្វើការសម្រេចចិត្តនេះ ដោយសារតែរូបនេះបាត់បង់ជំនឿលើប្រព័ន្ធច្បាប់របស់អាមេរិក ដែលសក្ខីកម្មដែលមិនមានការការពារលើរូបនាង។
គួរបញ្ជាក់ផងដែថា ប្រសិនបើនាងប្តឹងឧទ្ធរណ៍ នាងអាចប្រឈមមុខនឹងការកាត់ទោសឡើងវិញ និងពិនិត្យមើលភស្តុតាងនៃការរំលោភបំពាន ហើយនាងមិនចង់ជួបប្រទះអារម្មណ៍ទាំងនោះម្តងទៀតទេ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖