ភ្នំពេញ៖ តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) ត្រូវបានមហាជនដឹងហើយថា កញ្ញាគឺជាទូតសុឆន្ទៈ (BA) ឲ្យក្រុមហ៊ុន Theara Leang Co.,LTD កាលពីឆ្នាំមុន ហើយសម្រាប់ឆ្នាំថ្មីនេះ លោកជំទាវ លាង ធារ៉ានាយិកាក្រុមហ៊ុន នៅតែបន្តជ្រើសយក កញ្ញា នីគីនីគី ធ្វើជា BA ដដែល ព្រោះតែហេតុផលថា មុនពេលកញ្ញា នីគីនីគី គ្រងតំណែងនេះកញ្ញា ក៏ជាអតិថិជនម្នាក់តាំងពីដើម មកដល់បច្ចុប្បន្ននេះ ហើយផលិតផលជាច្រើនត្រូវបាន BA រូបនេះប្រើត្រូវ ហើយអ្វីដែលជាចំណុចពិសេសនោះគឺ គោលជំហរ កញ្ញា នីគីនីគី មុនសម្រេចធ្វើជាតំណាងឲ្យផលិតផលណាមួយ លុះត្រាតែផលិតផលនោះល្អមានគុណភាពហើយកញ្ញាបានប្រើសាកល្បងខ្លួនឯងជាមុនសិន។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ផលិតផលគ្រឿងសម្អាង ធីអែនអិល នែតឈើរ៉ល របស់ក្រុមហ៊ុន Theara Leang Co.,LTD នៅរសៀលថ្ងៃទី 4 ខែមេសា ឆ្នាំ 2022នេះ លោកជំទាវ លាង ធារ៉ា នាយិកាក្រុមហ៊ុន បានប្រាប់ឲ្យដឹងថា នេះជាការចុះកិច្ចព្រមព្រៀងលើកទី២ ហើយសម្រាប់ការជ្រើសយកកញ្ញា នីគីនីគី ធ្វើជាទូតសុឆន្ទៈឲ្យក្រុមហ៊ុន ដំបូងឡើយ កញ្ញា នីគីនីគី គាត់ជាអតិថិជន ប្រើផលិតផលហើយស្រលាញ់ ប្រើហើយត្រូវ គ្រប់ផលិតផលរបស់ក្រុមហ៊ុន ដោយឡែកលោកជំទាវ ក៏ពេញចិត្តបទចម្រៀង ការសម្តែង ការផលិតវីដេអូរបស់ផងដែរ។ ហើយមកដល់ពេលនេះ ក៏មានក្រុមហ៊ុនច្រើនទាក់ទងកញ្ញា ធ្វើជា BA ឲ្យផលិតផលក្រុមហ៊ុនគេដែរ តែកញ្ញា នីគីនីគី ប្រកាន់គោលជំហរថា គាត់ធ្វើ BA ក្រុមហ៊ុនណាមួយ លុះត្រាតែគាត់ ប្រើផលិតផលក្រុមហ៊ុនហ្នឹង ហើយមានប្រសិទ្ធិភាព គុណភាព ហើយមានស្តង់ដាត្រឹមត្រូវ យល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ ទេីបកញ្ញាទទួលធ្វេីតំណាង មិនមែនចេះតែទទួលធ្វេី យកតែថ្លៃឈ្នួលនោះទេ។ ដូច្នេះហើយទើបធ្វើឲ្យលោកជំទាវនិងកញ្ញា នីគីនីគី នៅតែបន្តចាប់ដៃគ្នាបន្តកុងត្រាជាមួយគ្នាបន្តទៀត ព្រោះតែការពេញចិត្តពីភាគីទាំងសងខាង។
លោកជំទាវបន្តថា ការរេីសទូតសុឆន្ទៈ មិនមែនរេីសត្រឹមតែ ស្អាតនិងល្បីទេ ពោលគឺត្រូវរេីសថាគាត់បានប្រេីនិងស្គាល់ផលិតផលច្បាស់ទេ ធ្លាប់ប្រេីទេ ហេីយទទួលបានលទ្ធផលយ៉ាងមិចដែរ ហេីយមួយទៀតគឺអត្តចរឹក និងចំណេះដឹងក៏ជារឿងសំខាន់ ។ហេីយទាំងអស់នេះគឺ នីគីនីគី មានគ្រប់លក្ខខណ្ឌ ទេីបលោកជំទាវសម្រេចបន្តរេីសកញ្ញា ធ្វេីជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុនបន្តទៀត។
លោកជំទាវ លាង ធារ៉ា បានប្រាប់ឲ្យដឹងទៀតថា មកដល់ពេលនេះ អាចនិយាយបានថា អតិថិជនជាច្រើនបានស្គាល់និងបានប្រើផលិតផល T&L Natural ដឹងពីគុណភាព និងប្រសិទ្ធិភាពហើយ ព្រោះថាក្រុមហ៊ុនរបស់លោកជំទាវ ល្បីមានស្តង់ដាច្បាស់លាស់មានអតិថិជនប្រើពិតប្រាកដ ផ្តោតទៅលើគុណភាពផលិតផល ហើយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនល្អ ផ្តល់ទំនុកចិត្តដល់អតិថិជន។ បើយើងក្រឡេកទៅមើលសម័យកាលកូវីដ ១៩ ក្រុមហ៊ុនផលិតផលភាគច្រើនអាចជួបប្រទះបញ្ហា ប៉ុន្តែ ផលិតផល T&L Natural នៅតែឈរជើងមានអតិថិជនប្រើដដែល ព្រោះតែយុទ្ធសាស្ត្រ ដឹកនាំរបស់លោកជំទាវល្អ ក្នុងការដឹកនាំដៃគូសហការ ដើរទៅមុខបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ អ្វីដែលកាន់តែពិសេសទៀតនោះ គឺមកដល់ពេលនេះ ផលិតផលគ្រប់ប្រភេទរបស់ T&L កាន់តែជោគជ័យ លក់ដាច់កាន់តែខ្លាំងទ្វេដង ក្រុមហ៊ុនរបស់លោកជំទាវ នៅតែជាក្រុមហ៊ុនដែលអាចឈរជើង បានយ៉ាងរឹងមាំនៅលើទីផ្សារអនឡាញ។
ដោយឡែក កញ្ញា នីគីនីគី ជាទូតសុឆន្ទ: តំណាងអោយផលិតផល T&L Natural បានបង្ហាញនូវការយល់ឃើញថា ការផ្តល់នូវកិត្តិយសពីក្រុមហ៊ុន Theara Leang Co.,LTD សម្រាប់លើកនេះ គឺជាការចុះកុងត្រាជាមួយគ្នាលើកទី ២ ហើយ គឺជាការសម្រេចនូវក្តីស្រម៉ៃ អាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក ជាពិសេសផលិតផលដែលមានគុណភាពប្រសិទ្ធិភាពពិតប្រាកដ កញ្ញាបានប្រើពិតដឹងពីគុណភាពច្បាស់ ហើយកញ្ញាក៏សប្បាយចិត្ត និងមានមោទនភាពដែលផលិតផលបង្កើតឡើង ដោយកូនខ្មែរមានគុណភាពស្តង់ដាត្រឹមត្រូវ ហើយកាន់តែពិសេសទៀតនោះគឺ Fan របស់កញ្ញា និងបងប្អូនប្រជាពលរដ្ឋ អាចជ្រើសយកផលិតផល T& L Natural ប្រើបានប្រកបដោយទំនុកចិត្តខ្ពស់៕