៤០ស្អែកៗហើយ! កម្លោះសង្ហា Hyun Bin នៅតែក្មេងជាងអាយុពិតសាហាវ - TrueID

៤០ស្អែកៗហើយ! កម្លោះសង្ហា Hyun Bin នៅតែក្មេងជាងអាយុពិតសាហាវ

August 31, 2021

កូរ៉េខាងត្បូង៖ រយៈពេលជាង១០ឆ្នាំប្រឡូកក្នុងសិល្បៈសម្តែង តារាសម្តែងប្រុសរូបសង្ហា Hyun Bin ទទួលបានភាពជោគជ័យយ៉ាងខ្លាំង​នៅក្នុងវិស័យភាពយន្ត និងបានឆក់យកបេះដូងប្រិយមិត្តទស្សនិកជនទូទាំងប្រទេស ជាមួយនឹងសមត្ថភាពទេពកោសល្យ រូបរាងដ៏ស្រស់សង្ហា ក៏ដូចជាអត្តចរិកដ៏ល្អរបស់លោកផងដែរ។  

យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែសីហាក្រុមហ៊ុនគ្រប់គ្រង VAST Entertainment បានបង្ហោះរូបថតនៅពីក្រោយឆាកនៃការថតថ្មីរបស់ Hyun Bin ។ លើសពីនេះ នៅក្នុងស៊េរីនៃរូបថតដែលមិនបានកែសម្រួល តារាសម្តែងរូបនេះ បានបង្ហាញពីរូបរាងដ៏សង្ហាខ្ពស់ស្រឡះរបស់លោក រួមនឹងច្រមុះស្រួចត្រង់ និងមុខដ៏មុតមាំ។

ជាងនេះទៅទៀត អ្នកគាំទ្របានបញ្ចេញមតិជាច្រើនថា រូបរាងរបស់ Hyun Bin គឺក្មេងជាងអាយុពិតរបស់លោកឆ្ងាយណាស់។ តារាសម្តែងកូរ៉េរូបនេះ កើតនៅឆ្នាំ ១៩៨២ អាយុ ៣៩ ឆ្នាំក្នុងឆ្នាំនេះហើយ។ ដោយជារឿយៗ លោកត្រូវបានជ្រើសរើសជាតារាសម្តែងប្រុសសង្ហាម្នាក់ នៅក្នុងប្រទេសកូរ៉េ។

មិនត្រឹមតែប៉ុណ្ណោះ មុនស៊េរីរូបថតខាងលើ Hyun Bin ត្រូវបានគេសរសើរម្តងហើយម្តងទៀតថាមានភាពស្រស់ស្អាតសង្ហា និងទាក់ទាញនៅក្នុងរូបថតដែលមិនបានកែសម្រួល។ ដោយទស្សនិកជនគិតថាលោក មើលទៅទាក់ទាញជាងនៅពេល ដែលរូបរបស់លោកមិនប្រើការកែសម្រួល៕

សូមទស្សនារូបភាពខាងក្រោម៖

Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...