ហ្វេនៗនៅថៃនាំគ្នា ស្រែកហៅឈ្មោះ វណ្ណដា កក្រើកឆាកខនសឺត (មានវីដេអូ) - TrueID

ហ្វេនៗនៅថៃនាំគ្នា ស្រែកហៅឈ្មោះ វណ្ណដា កក្រើកឆាកខនសឺត (មានវីដេអូ)

December 11, 2022

កម្សាន្ត៖​ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា បានមានវត្តមាននៅលើឆាកប្រគុំតន្ត្រី Big Mountain Music Festival ដ៏ធំប្រចាំឆ្នាំនៅឯប្រទេសថៃ ដែលមានមនុស្សម្នារទិញសំបុត្រចូលរួមទស្សនាភ្លូកទឹកភ្លូកដី សំបុត្រលក់អស់ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

វណ្ណដា 
វណ្ណដា 

ទន្ទឹមនឹងនោះ វាបានបញ្ជាក់ឲ្យឃើញថា វណ្ណដា មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងស្រុកប៉ុណ្ណោះទេ លោកថែមទាំងទទួលបានការស្រឡាញ់គាំទ្រពីហ្វេនៗនៅក្រៅប្រទេសថែមទៀត។ ជាពិសេសនៅក្នុងក្លីបមួយដែលហ្វេនថតបាន នៅពេលតារាប្រុសនេះឡើងច្រៀងនោះ ហ្វេនៗជនជាតិថៃបានស្រែកឈ្មោះលោក វណ្ណដា រំពងឆាកតែម្ដង។

វណ្ណដា 
វណ្ណដា 

មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូនោះ ម្ចាស់បទ Jo2 រូបនេះ បានបង្ហាញការស្រឡាញ់ដោយធ្វើសកម្មភាពលើកដៃធ្វើជារូបបេះដូង និង អោនគោរពទៅកាន់អ្នកគាំទ្រនៅពីមុខ ដែលធ្វើឲ្យពួកគេស្រែកហ៊ោពេញចិត្តយ៉ាងខ្លាំង។ លើសពីនោះ មិនត្រឹមតែមានហ្វេនជនជាតិនោះទេ សូម្បីតែហ្វេនខ្មែរក៏ទៅទស្សនាលោកដល់ប្រទេសថៃផងដែរ៕ 

វណ្ណដា 
វណ្ណដា 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

@fanvd10 រំភើបណាស់😭🫶🏻ហ្វេនថៃហៅឈ្មោះបងវណ្ណដា🥰♥️វណ្ណដាៗៗៗៗៗៗៗៗ🤟🇰🇭🇹🇭♥️🙏#vannda ♬ original sound - ……RealFanVD🦦♥️
វណ្ណដា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...