ចំណូលថ្មី មកក្រោយគេមែនក្រុមកូនពៅ SM ជះលុយសាហាវ ជាមួយរូបថត Concept បទថ្មី - TrueID

ចំណូលថ្មី មកក្រោយគេមែនក្រុមកូនពៅ SM ជះលុយសាហាវ ជាមួយរូបថត Concept បទថ្មី

September 29, 2021

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងក្មេងស្រីចំណូលថ្មី Aespa បន្តរៀបចំខ្លួនសម្រាប់អាល់ប៊ុមខ្នាតតូចរបស់ពួកគេ ដែលមានចំណងជើងថា «Savage» ខណៈដែលពួកគេបានបញ្ចេញឈុតខ្លីថ្មីសម្រាប់សមាជិកម្នាក់ៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង លើអ៉ីនធឺណែត។

ជាក់ស្តែង នៅថ្ងៃទី ២៩ ខែកញ្ញានៅពាក់កណ្តាលអធ្រាត្ Aespa បានចេញផ្សាយនូវកម្រងរូបភាពនៃ សមាជិកពីររូបគឺ Karina និង Giselle ជាមួយស្ទីល បញ្ចេញពន្លឺដ៏ស្រស់ស្អាតរបស់ពួកគេ នៅក្នុងរូបថតនៅពេលពួកគេបង្ហាញពីភាពផ្ទុយគ្នាពីរ នៃផ្ទៃពន្លឺ និងផ្ទៃងងឹត ដែលមើលទៅ តំណាងឱ្យប្រធានបទល្អ និងអាក្រក់។

អ្វីដែលចាប់អារម្មណ៍នោះ ដែលទាក់ចិត្តហ្វេនៗ ក៏៏ដូចជាមហាជន នៃ Concept បែប​ប្លែកខុសគេសាហាវ របស់ក្រុម Aespa ដែលបង្ហាញពីស្ទាយ៍ខុសៗគ្នា ជាមួយបច្ចេកទេស តិចណូឡូជី នៃការថតក្នុងសហសម័យទំនើបនាពេលបច្ចុប្បន្ន បានធ្វើឲ្យមួយប្លន់ៗ មើលទៅពិតជាប្លែក ខុសគ្នាខ្លាំង មិនធ្លាប់មានពីមុនមក៕

សូមទស្សនារូបភាពខាងក្រោម៖

Giselle
Giselle
Giselle
Giselle
Karina
Karina
Karina
Karina
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...