គ្រាន់បង្ហាញការគាំទ្រមិត្តភក្តិ ក៏ Rosé ទទួលបានការរិះគន់ - TrueID

គ្រាន់បង្ហាញការគាំទ្រមិត្តភក្តិ ក៏ Rosé ទទួលបានការរិះគន់

October 14, 2021

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១២ ខែតុលា នេះ Rosé សមាជិកក្រុម BLACKPINK បានបង្ហាញការគាំទ្រមិត្តរបស់ខ្លួនគឺ Lee Jung ដែលជាបេក្ខនារីម្នាក់ក្នុងកម្មវិធី Street Woman Fighter  Mnet នៅលើ Instagram ដោយបានចែករំលែកវីដេអូពីគណនីរបស់ Lee Jung លើ Instagram Story របស់ខ្លួនហើយបានសុំឱ្យ BLINKs ជួយគាំទ្រផងដែរ។

មិនយូរប៉ុន្មាន បន្ទាប់ពីរឿងរ៉ាវនេះកើតឡើង អ្នកលេងអ៊ីនធើណែតក៏បានរិះគន់Rosé ចំពោះការប្រើប្រាស់ឈ្មោះរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្រជួយក្រុម YGX ដែលមាន Lee Jung ជាសមាជិកឲ្យទទួលបានសម្លេងឆ្នោត ហើយបានជំរុញឱ្យ Mnet ផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យការបោះឆ្នោតរបស់ពួកគេ ដោយយោងតាមលក្ខណៈវិនិច្ឆ័យបច្ចុប្បន្ន ការបោះឆ្នោតក៏ចូលជាធរមាន លើចំនួនមើលលើ YouTube ថែមទៀត។

ទោះយ៉ាងណាក៏ដោយ ពួកគេអះអាងថា ក្រុមនេះមានភាពល្បីល្បាញនឹងមានគុណសម្បត្តិដោយស្វ័យប្រវត្តិគឺដោយសារតែរឿងមួយនេះ ហើយអ្នកនិយមលេងអ៊ីនធើណែតកូរ៉េ ក៏កំពុងរិះគន់ការជ្រៀតជ្រែករបស់ Rosé នៅក្នុងកម្មវិធី Street Woman Fighter show របស់ Mnet នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

Rosé
Rosé
Rosé និង Lee Jung 
Rosé និង Lee Jung 
Instagram Story របស់ Rosé 
Instagram Story របស់ Rosé 
Instagram Story របស់ Rosé
Instagram Story របស់ Rosé

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...