YG ឆ្លើយតបហើយ ទាក់ទងពាក្យចចាមអារ៉ាមស្នេហារវាង Jennie និង V - TrueID

YG ឆ្លើយតបហើយ ទាក់ទងពាក្យចចាមអារ៉ាមស្នេហារវាង Jennie និង V

August 24, 2022

កម្សាន្ត ÷ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរូបថតមួយសន្លឹក កំពុងត្រូវបានចែករំលែកយ៉ាងច្រើន នៅលើគណនី SNS ផ្សេងៗគ្នា អំពីបុរស និងនារី ២នាក់ នៅហាងកាត់សក់មួយកន្លែង ដែលគ្រប់គ្នាជឿថានោះគឺជា Jennie និង V ធ្វើឲ្យពាក្យចចាមអារ៉ាមណាត់ជួប រវាងតារាទាំង ២ ក្លាយជាប្រធានបទក្តៅគគុកម្តងទៀត។

រូបថតដែលគ្រប់គ្នាជឿថាជា V និង Jennie 
រូបថតដែលគ្រប់គ្នាជឿថាជា V និង Jennie 

ក្នុងនោះ យោងតាមសារព័ត៌មាន Xports News ដែលបានទាក់ទងទៅផលិតកម្ម YG ភ្លាមៗ បន្ទាប់ពីមានការពិភាក្សាគ្នា របស់អ្នកនិយមលេងអ៊ីនធើណែត ដើម្បីបញ្ជាក់ពីព័ត៌មាននេះ ខាងផលិតកម្មក៏បានឆ្លើយតបផងដែរ។

V និង Jennie 
V និង Jennie 

យ៉ាងណាមិញ ការឆ្លើយតបរបស់ពួកគេគឺដូចលើកមុន YG មិនបានផ្តល់ចម្លើយណាមួយ ដើម្បីបញ្ជាក់ពី ទំនាក់ទំនងរវាង Jennie និង V នោះទេ ដោយក្រុមហ៊ុននេះគ្រាន់តែនិយាយថា «BLACKPINK នឹងចេញដំណើរទៅសហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែសីហា ដើម្បីរៀបចំឡើងឆាកនៅ MTV VMAs ហើយក្រុមកំពុងមមាញឹក ជាមួយកាលវិភាគផ្សព្វផ្សាយ សម្រាប់អាល់ប៊ុមទី ២»។

BLACKPINK
BLACKPINK

ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទី ២៤ ខែសីហា នេះ BTS V ក៏ទើបតែបានបង្ហាញមុខ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីទៅសហរដ្ឋអាមេរិកដូចគ្នា ដែលបង្កឱ្យមានការរំពឹងទុកថា តារាល្បីទាំង ២ នេះ នឹងមានណាត់ជួបនៅទីក្រុងញូវយ៉ក ទៀតមិនខាន៕

V
V

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...