ចិន៖ តាមប្រភព QQ បាននិយាយថាប្រភពបានចែករំលែកខ្លឹមសារអត្ថបទអនាមិកថា តារាស្រីជួរមុខ Angela Baby បានលែងលះជាមួយស្វាមីរបស់អ្នកនាងតារាសម្តែងប្រុស Huynh Hieu Minh ជាផ្លូវការ មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀត ប្តីរបស់តារាស្រីរូបនេះ ជាអាណាព្យាបាលកូនថែមទៀត។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង និងបណ្តាលឱ្យមានប្រធានបទក្តៅគគុកនៅលើ បណ្តាញសង្គម Angela Baby បានធ្វើការឆ្លើយតបភ្លាមៗតែម្តង ដោយតារាសម្តែងរូបនេះបានចែកចាយរូបភាពចំនួន ២ សន្លឹករបស់កូនប្រុសរបស់នាង។ នៅក្នុងរូបភាពអ្នកម្តាយកូនមួយរូបនេះ បានបង្ហាញស្បែកជើងរបស់នាង និងកូនប្រុសសំណព្វចិត្តជាមួយគ្នា ចំណែកមួយសន្លឹកទៀត គឺរូបថតពីក្រោយ របស់កូនប្រុសរបស់នាង កំពុងតែបានចូលរួម កម្មវីធីតាំងពិព័រណ៍មួយកន្លែង។
យ៉ាងណាមិញ គូស្វាមីភរិយា Angela Baby និង Huynh Hieu Minh តែងតែមានពាក្យចចាមអារ៉ាម ជាបន្តបន្ទាប់ នៅតែបន្តផ្សព្វផ្សាយព័ត៌មានចម្រូងចម្រាស ភាពស្រពិចស្រពិល ពីជីវិតអាពាហ៍ពិពាហ៍រកាំរកូសរបស់អ្នកទាំងពីរ ជាពិសេសនោះ ធ្វើឲ្យមហាជន លើកមកនិយាយជារឿយៗ ថាពួកគេពិតជាបែកគ្នាឬយ៉ាងណា ព្រោះនរណាម្នាក់មិនទាន់ចេញមកនិយាយជាផ្លូវការឡើយ នូវរឿងទាំងនេះបានកើតឡើង៕
សូមទស្សនារូបភាពខាងក្រោម៖