តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានទទួលជ្រាបនូវដំណឺងរៀបអាពាហ៍ពិពាហ៍ រហូតមានប្រភពព័ត៌មានខ្លះបានអះអាងថា តារាចម្រៀងដ៏ល្បី និងជារាជនីសម្លេងធម្មជាតិ អ្នកនាងមាស សុខសោភា បានរៀបការរហូតមានកូនប្រុសពេញកំលោះដ៏ស្រស់ស្អាតថែមទៀតផង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនៅក្នុងកំឡុងពេលដំណើរកម្សាន្តនៅឯសមុទ្រ អ្នកនាងមាស សុខសោភា បានធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាស្រីសម្លេងផ្អែមពិរោះរូបនេះ បានហៅក្មេងប្រុសដ៏ស្រស់ស្អាត ដែលមហាជនសង្ស័យថាជាកូនប្រុសបង្កើតនោះ ថាកូនពេញៗមាត់តែម្តង។
ប៉ុន្តែទោះបីជាយ៉ាងណាគេនៅមិនទាន់ជ្រាបច្បាស់អំពីរឿងនេះនៅឡើយទេ ខណ:ដែលអ្នកនាងមាស សុខសោភា នៅមិនទាន់មានការបកស្រាយជាសាធារណ:ប្រាប់ដល់មហាជននៅឡើយទេ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖