មិនចាំយូរ ប៉ូលីសបើកការស៊ើបអង្កេតតារាកំប្លែង Park Na Rae ប្រើសកម្មភាពមិនសមរម្យ លើកម្មវិធីអនឡាញ - TrueID

មិនចាំយូរ ប៉ូលីសបើកការស៊ើបអង្កេតតារាកំប្លែង Park Na Rae ប្រើសកម្មភាពមិនសមរម្យ លើកម្មវិធីអនឡាញ

May 1, 2021

កូរ៉េខាងត្បូង៖ កាលពីចុងខែមីនាតារាកំប្លែងទូរទស្សនិ៍ដ៏ល្បីគួរសម Park Na Rae ត្រូវគេរិះគន់យ៉ាងចាស់ដៃ ក្រោមសកម្មភាពដែលមិនសមនៅកម្មវិធីចេញផ្សាយ ដោយសារតែប្រើប្រាស់ពាក្យមិនគប្បី បូករួមជាមួយ កាយវិការរំលោភបំពានផ្លូវភេទ។

ដោយឡែកក្រោយពីរឿងរ៉ាវទាំងនេះ បានកើតឡើង បានបណ្តាលឲ្យមានប្រតិកម្មពីសំណាក់មហាជនទូទាំងប្រទេស បានធ្វើឱ្យតារាស្រីរូបនេះសុំទោសជាផ្លូវការ ថែមទាំងបានលុបវីដេអូ និងចាកចេញពីកម្មវិធីទៀតផង។

ទោះយ៉ាងណាក៏ដោយភាពចម្រូងចម្រាសមិនបញ្ឈប់នៅទីនេះទេជាកស្តែងកាលពីព្រឹកនេះ ថ្ងៃទី ៣០ ខែមេសា ស្ថានីយ៍ប៉ូលីស Gangbuk នៃទីក្រុងសេអ៊ូលបានធ្វើសេចក្តីថ្លែងការណ៍ថាពួកគេបានទទួលពាក្យបណ្តឹងអំពីការយាយីផ្លូវភេទ។

បន្ថែមពីនេះ ប៉ូលីសបានធ្វើសេចក្តីអធិប្បាយទៀតថា ទោះបីជាវីដេអូត្រូវបានលុបចេញពីយូធូបក៏ដោយ ពួកគេនឹងត្រូវធ្វើការស៊ើបអង្កេត និងបញ្ជាក់ឡើងវិញប្រសិនបើសកម្មភាពរបស់ Park Na Rae អាចត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋណាមួយ ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមទស្សនារូបភាពខាងក្រោម៖

Park Na Rae
Park Na Rae
Park Na Rae
Park Na Rae
កាលវីការ Park Na Rae ដែលមិនគប្បី
កាលវីការ Park Na Rae ដែលមិនគប្បី
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...