ក្រុមតារាចម្រៀងកំពូល Exo បានត្រឡប់មកវិញដែលធ្វើប្រិយមិត្តរបស់ខ្លួនមានការរំភើបនិងសប្បាយចិត្តជាពុនពេក និងមិនតែប៉ុណ្ណោះក៏បានធ្វើឲ្យផ្ទុះនូវតារាងចម្រៀងiTunesនៅក្នុង៨៥ប្រទេសទូទាំងពិភពលោក ជាមួយនឹងបទ Don't Fight the Feelingផងដែរ បើតាមការបញ្ជាក់ពីខាងផលិតកម្មរបស់Exo។
អាល់ប៊ុមរបស់ Exo បានចេញកាលពីថ្ងៃច័ន្ទ និង បានឡើងចំណាត់ថ្នាក់លេខ១នៅប្រទេសជាច្រើនមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង កាណាដា និងអាល្លឺមង់ យោងតាមខាងផលិតកម្មSM ជាអ្នកបញ្ជាក់។
មិនតែប៉ុណ្ណោះ ការលក់អាល់ប៊ុមតាមដីជីថល របស់ តាមរយៈប្រព័ន្ធលក់ចម្រៀងរបស់ប្រទេសចិនដែលមានឈ្មោះថា QQ Music, Kugou Music និង Kuwo Music ដែលក្រុមបានទទួលនូវសញ្ញាប័ត្រផ្លេទីនៀមក្នុងការលក់អាល់ប៊ុមបានរហូតដល់ទៅ ៣លាន យាន់ ស្មើនឹងUS$469,402 ក្នុងរយៈពេល ២ម៉ោង និង ១៩នាទី។
បទចម្រៀង Don't Fight the Feeling នេះផងដែរ ជាបទចម្រៀងដែលត្រឡប់មកវិញបន្ទាប់ពីបទ Obession របស់ Exo។ ការកម្ម៉ង់ទុក នូវអាល់ប៊ុមនេះរបស់ពួកហ្វេន បានរហូតដល់ទៅ ១,២២ លានអាល់ប៊ុមរហូតមកដល់ពេលនេះ ដែលបានបំបែកអេកត្តកម្មផងដែរ៕