ថៃ៖ ប្រិយមិត្តដែលជាហ្វេនតារាថៃ ប្រាកដជាដឹងដំណឹងហើយថា ក្នុងឆ្នាំ២០២១នេះ មានតារាស្រីថៃជាច្រើនដូងកំពុងពពោះត្រៀមទទួលសមាជិកថ្មីជាលើកដំបូង។ ពួកគេតែងតែចែករំលែករូបភាពតាមរយៈគណនី Instagram ឬបណ្ដាញសង្គមផ្សេងៗ ដើម្បីបង្ហាញនូវសភាពពេលមានផ្ទៃពោះរបស់ខ្លួន។
ជាពិសេស ហ្វេនៗចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់របស់សិល្បការនីទាំងនេះ ដោយឃើញថាមិនចុះអន់ថយ តែបែរជាកាន់តែស្អាតជាងមុនទៅវិញ។ ប្រាកដណាស់ពពោះកូនដំបូងផង អ្នកម៉ាក់គ្រប់រូបព្យាយាមថែទាំសុខភាព ហាត់ប្រាណ ញុំាអាហារបំប៉នគ្រប់គ្រាន់និងថែទាំសម្រស់។
លើសពីនោះទៅទៀត ម៉ាក់ៗទាំងនេះមានស្វាមីដែលចេះស្រលាញ់ថ្នាក់ថ្នមមើលថែ បម្រើគ្រប់សព្វមិនឲ្យមិនទាស់។ ហេតុនេះហើយបានជា អ្នកម្ដាយទាំងនេះមានសុខភាពល្អ សប្បាយចិត្ត និងសម្រស់កាន់តែស្អាត៕
ប្រភពពី៖ Sanook