ភ្នំពេញ៖ បើនិយាយពី Youtuber និងជា Influencer កម្លោះសង្ហា ហេង វិសាល កំពុងតែជោគជ័យខ្លាំង និង ទទួលបានការគាំទ្រជាច្រើននូវស្នាដៃបង្កើតវីដេអូថ្មីៗប្លែកៗ ពូកែវោហាស័ព្ទ និងរួសរាយរាក់ទាក់ ដែលអ្នកគាំទ្រលោកភាគច្រើនឧស្សាហ៍ហៅលោកថាជាប្រុសព្រាន ឬ ព្រាននារីមុខស្រស់ទៀតផង។
ទន្ទឹមនឹងនេះ មូលហេតុដែលធ្វើឲ្យពេលបច្ចុប្បន្ន លោក មានហ្វេនៗ ស្រលាញ់ គាំទ្រកាន់តែច្រើនបែបនេះ ក៏ដោយសារតែ លោកមានរូបសម្បត្តិស្រស់សង្ហាខ្លាំង ដែលនារីៗភាគច្រើន តែងតែលួចក្រាស់ ទៅលើកម្លោះសង្ហារូបនេះ មិនស្ទើរនោះទេ ដោយលោក តែងលេងខ្លួន យ៉ាងស្អាតប្រៀបដូចប្រុសកូរ៉េយ៉ាងដូច្នេះ។
ជាពិសេសនោះដែរ ថ្មីៗនេះ លោក ហេង វិសាល បានបង្ហោះរូបភាពប៉ុន្មានពីរសន្លឹក ជាមួយនឹងស្ទាយ៍ថ្មីរបស់ខ្លួន ដែលកំពុងតែអង្រួនអារម្មណ៍ហ្វេនៗដែលបានទស្សនាយ៉ាងខ្លាំង ដោយក្នុងនោះមានរូបភាពមួយសន្លឹកបានធ្វើឲ្យហ្វេនៗចង់គាំងដោយសារតែប្រុសសង្ហាមួយរូបនេះបានថតរូបដោយប្រើកាំមេរ៉ាស៊ីន ធ្វើឲ្យមុខរបស់លោកមិនស្រស់ថ្លាសក់បាស់ច្រូងដូចមានត្រូវទឹក មិនដូចពេលដែលថតរូបហើយកែសម្រួលនោះឡើយ៕
សូមទស្សនារូបភាបខាងក្រោម៖