កាលពីព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានជួបនូវទុក្ខក្រោមក្រំ ដោយអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណៈភាពដោយសារតែជំងឺលើសឈាម និង រោគបេះដូង ដែលក្នុងពិធីបុណ្យសពនោះ លោកឆន សុវណ្ណរាជក៏បានបួសមុខភ្លើងដើម្បីសងគុណអ្នកម្តាយរបស់ខ្លួផងដែរ ។
មកទល់ពេលនេះ លោកឆន សុវណ្ណរាជ ហាក់នៅមិនទាន់ធ្វើចិត្តបាន១០០%ឡើយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់តែម្នាក់នេះ ដោយនៅតែនឹកស្រណោះអាល័យ រហូតដល់ទំលាយរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួននៅមុននេះបន្តិច អមជាមួយពាក្យពេជ្រដ៏គួរឲ្យស្រណោះថា ៖
គួររំលឹកផងដែរថា លោក ឆន សុវណ្ណរាជ បានបួសសងគុណម្តាយអស់រយះពេល៧ថ្ងៃ នឹងលាចាកសឹក្ខាបទវិញនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ ៕