បេក្ខភាព Miss Grand ប្រតិកម្មតបមតិរិះ.គន់ ក្រោយឈុតខ្លួនកំណត់ ជាឈុតតំណាងជាតិ(មានវីដេអូ) - TrueID

បេក្ខភាព Miss Grand ប្រតិកម្មតបមតិរិះ.គន់ ក្រោយឈុតខ្លួនកំណត់ ជាឈុតតំណាងជាតិ(មានវីដេអូ)

September 9, 2022

រាជធានីភ្នំពេញ ៖ ការប្រកួត Miss Grand Cambodia ជាឆាកប្រកួតសម្រស់មួយក្នុងស្រុកដែល ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ដែលការប្រកួតប្រចាំឆ្នាំ២០២២នេះទើបនឹងបញ្ចប់ កាលពីប៉ុន្មានសប្តាហ៍មុននេះ ដោយមកុដបានទៅលើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនឹងក្លាយជាតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ ឈុតតំណាងខេត្តមណ្ឌលគិរី ត្រូវប្រកាសក្លាយជា ឈុតតំណាងជាតិដែលម្ចាស់មកុដកម្ពុជា ត្រូវយកប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែបែរត្រូវមហាជនមួយចំនួនតូច ផ្ទុះការរិះគន់យ៉ាងដំណំទៅវិញ។

យ៉ាងណាមិញ ក្រោយរងការប្រតិកម្មពីមហាជនជាហូរហែមក ពេលនេះ ម្ចាស់ឈុតកញ្ញា ចៅ សុខុម លីម៉ី ចេញមុខបកស្រាយរៀបរាប់យ៉ាងក្បោះក្បាយថា ឈុតខ្លួនមានអត្ថន័យពេញលេញ សម្រាប់យកទៅ ប្រកួតលើឆាកអន្តរជាតិ ព្រោះគ្រប់ចំណុចសុទ្ធសឹងតែ បង្ហាញពីចំណុចល្បីៗរបស់ខ្មែរ ដោយគោព្រៃតំណាងឲ្យខេត្តមណ្ឌលគិរី ជាខេត្តសម្បូរសត្វព្រៃ ព្រៃព្រឹក្សា ធម្មជាតិស្រស់បំព្រង ចំណែកឯកែវកាហ្វេ គឺសបញ្ជាក់ពី ភាពល្បីល្បាញរបស់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ប្រចាំប្រទេស ថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឈុតតំណាងជាតិ
ឈុតតំណាងជាតិ
ឈុតតំណាងជាតិ 
ឈុតតំណាងជាតិ 
សំណេររបស់ ទំព័រផ្លូវការ Miss Grand Cambodia
សំណេររបស់ ទំព័រផ្លូវការ Miss Grand Cambodia
សំណេររបស់ ទំព័រផ្លូវការ Miss Grand Cambodia
សំណេររបស់ ទំព័រផ្លូវការ Miss Grand Cambodia
  កញ្ញា ចៅ សុខុម លីម៉ី
  កញ្ញា ចៅ សុខុម លីម៉ី
  កញ្ញា ចៅ សុខុម លីម៉ី
  កញ្ញា ចៅ សុខុម លីម៉ី
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...