កម្សាន្ត៖ នៅក្នុងកម្មវិធី Cannes Film Festival ២០២១ ត្រូវបានមនុស្សជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការចូលរួមពី តារាល្បីៗជាច្រើនបង្ហាញរូបរាងនិងសម្រស់ ដើរនៅលើកម្រាកព្រំក្រហមដ៏អស្ចារ្យ ផងដែរ។
ជាពិសេស នៅក្នុងនោះកម្មវិធីមួយនេះ ការតុបតែងរបស់សិល្បករទាំងនោះ ពិតជាមានភាពស្រស់ស្អាតម៉្យាងម្នាក់ ព្រមជាមួយនឹងការលេងខ្លួនទៅតាមស្ទាយ៍ខុសៗគ្នា ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានការជក់ចិត្តនឹងតាមដាន ព្រមទាំងមិនមានភាពស៊ាំភ្នែកនោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ម៉ូតសម្លៀកបំពាក់របស់តារាល្បីៗជាច្រើន ដែលមានការលេងស្ទាយ៍ប្លែកៗលេចធ្លោយ៉ាងខ្លាំង ព្រោះការរចនាម៉ូតនីមួយៗពិតជាមានភាពទាក់ទាញម៉្យាងម្នាក់ ទាំងពណ៌ និងស្ទាយ៍កាត់ក្រណាត់នៅលើឈុតរបស់ពួកគេដែលបានគ្រងចូលរួមនៅក្នុងកម្មវិធី ជាពិសេស ពីម្នាក់ទៅម្នាក់សុទ្ធតែមានការបង្ហាញពីភាពខុសគ្នា ទាំងសម្រស់ និងរូបរាង ក៏ដូចជាម៉ូតសក់ ដែលជួយធ្វើឲ្យការបង្ហាញខ្លួនក្នុងឈុតដ៏ពេញនិយមទាំងនេះ បានទាញយកចំណាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើន ផងដែរ៕
ប្រភព៖ Zingnew
សូមទស្សនារូបភាពខាងក្រោម៖