បរទេស៖ មរណភាពដ៏សោកនាដកម្មមួយបានធ្វើឱ្យអ្នកលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអតីតតារានៃកម្មវិធីទូរស្សនិ៍ TLC ដ៏ល្បីមួយត្រូវបានប្រកាសថាបានស្លាប់នៅអាយុត្រឹមតែ ១៦ ឆ្នាំ ដែលជាសោកនាដកម្ម មិនគួរឲ្យជឿ ភ្ញាក់ផ្អើល របស់អ្នកគាំទ្រពិភពលោក។
យ៉ាងណាមិញ ឥទ្ធិពលរបស់នាង នៅលើអ៉ីធឺណែត ដែលមនុស្សមួយចំនួនបានស្គាល់ ដោយក្មេងស្រីរូបនេះបានល្បីខ្លាំង ថែមទាំងបានផ្តល់ការសើចជាច្រើនដល់មនុស្សជាច្រើននៅទូទាំងពិភពលោកដោយពួកគេមិនបានដឹង ជារូបភាព Meme កាលពីនាងនៅតូច។
តារាស្រីមានឈ្មោះពិត Kailia Posey ដែលរូបនាងត្រូវបាន គេបង្ហាញនៅក្នុងរឿង «Toddlers» និង «Tiaras» នៅពេលនាងមានអាយុត្រឹមតែ ៥ ឆ្នាំ ដែលរូបនាងមានភាពល្បីល្បាញនាពេលពីនោះមក ទៅនឹងរូបភាពបែបកំប្លែងរបស់នាង ដែលបានចែកចាយ ពាសពេញអ៉ីនធឺណែត។
យ៉ាងណាមិញ ដំណឹងការស្លាប់របស់តារាស្រី រូបនេះ បានបញ្ជាក់ពីការស្លាប់នេះ នៅលើ Facebook កាលពីថ្ងៃច័ន្ទកន្លងទៅនេះ តាមរយៈ ម្តាយរបស់នាងឈ្មោះ Marcy Posey Gatterman ដោយចំពោះមូលហេតុនៃការស្លាប់ គេមិនទាន់បានដឹងនៅឡើយនោះទេ សូម្បីតែអ្នកស្រីក៏មានបញ្ជាក់ដូចគ្នាផងដែរ៕
ប្រភព៖ https://diply.com/
សូមទស្សនារូបភាពខាងក្រោម៖