កញ្ញា Jeongyeon សមាជិករបស់ Twiceត្រូវបានអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង បន្ទាប់ពីការឃើញនូវកាយវិការដែលបង្ហាញអំពីការឈឺចាប់ ដែលមិនដឹងថាមកពីការរងរបួសក្នុងពេលហាត់រាំ ឬពេលសម្ដែងភ្លាមៗនោះទេ។
គួរបញ្ជាក់ផងដែរថា នាងបានចូលរួមក្នុងកម្មវិធីដើម្បីសម្ដែងបទ Alcohol-Free ដែលជាបទដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ បន្ទាប់ពីការសម្ដែងមួយនេហបញ្ចប់ប្រិយមិត្តក៏បានប្រទះឃើញថាមិនមានវត្តមានរបស់កញ្ញា Jeongyeon ក្នុងពេលសម្ភាសន៍ក្រោយឆាកនោះទេ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភនោះគឺដោយសារនាងធ្លាប់របួសកកាលពីដើមឆ្នាំ២០២០ ខណៈសម្ដែងបទ More and More ម្ដងរួចមកហើយ ដែលធ្វើឲ្យនាងមិនបានចូលរួមការសម្ដែងជាច្រើនលើកជាមួយនឹងសមាជិកក្រុម Twice ដទៃទៀត៕