ក្រោយឃើញរូបភាពនេះ សង្ឃឹមថាបងប្អូនសប្បុរសជន នឹងជួយដល់ អតីតកីឡាប្រដាល់ ធី ដារ៉ាម៉ា - TrueID

ក្រោយឃើញរូបភាពនេះ សង្ឃឹមថាបងប្អូនសប្បុរសជន នឹងជួយដល់ អតីតកីឡាប្រដាល់ ធី ដារ៉ាម៉ា

December 29, 2022

ភ្នំពេញ៖ ថ្មីៗនេះ មហាជនជាច្រើនបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល និងក្ដីអាណិតចំពោះ អតីតកីឡាប្រដាល់ លោក ធី ដារ៉ាម៉ា ដែលត្រូវបានគេបង្ហោះរូបភាពនៅលើបណ្ដាញសង្គម ជាមួយនឹងការលក់ដូរនៅតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត។

ក្នុងនោះដែរ ក៏មានការលើកឡើងពី ភាពបរាជ័យ និងជីវិតលំបាករបស់លោក ត្រូវពិការមិនអាចឡើងប្រកួតបាន ដែលត្រូវមកប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវទាំងយប់ ដើម្បីខ្លួនឯង និងក្រុមគ្រួសាររបស់លោកទាំងមូល ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះនេះ ក៏សង្ឃឹមថា នឹងមានសប្បុរសជន មើលឃើញរូបលោក ព្រមទាំងអាចជួយតាមសទ្ធារ ដើម្បីជួយសម្រួលដល់បន្ទុក បើទោះបីជារូបលោក មិនទទួលបានជោគជ័យដូចកីឡាករដទៃ តែលោកក៏ធ្លាប់បានចូលរួមចំណែកជាមួយនឹងវិស័យកីឡាប្រដាល់គុនខ្មែរ ផងដែរ៕

ប្រភព៖ Sports-កីឡា

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...