ជប់លៀងសុទ្ធតារាល្បីផង ម្ចាស់កម្មពិធី Jhope លេងខ្លួនក្នុងឈុតខ្ទង់ម៉ឺនដុល្លារ - TrueID

ជប់លៀងសុទ្ធតារាល្បីផង ម្ចាស់កម្មពិធី Jhope លេងខ្លួនក្នុងឈុតខ្ទង់ម៉ឺនដុល្លារ

July 16, 2022

កម្សាន្ត ÷ J-Hope របស់ BTS មើលទៅដូចជាតារា Rock ដែលលោកកំពុងនៅក្នុងផ្នែក នៃការចេញផ្សាយសម្រាប់អាល់ប៊ុមទោលដំបូងរបស់ខ្លួនគឺ «Jack In The Box» ហើយក្នុង​នាម​ជា​តួឯក​ក្នុង​ពេល​រាត្រីនោះ J-Hope បាន​ពាក់​ខោអាវម៉ូដ​ Denim-on-denim និង​មានគ្រឿងអលង្ការឡូយៗ បន្ថែមជា​ច្រើនទៀត។

Jhope 
Jhope 

ក្នុងនោះ តម្លៃនៃសម្លៀកបំពាក់ និងគ្រឿងអលង្ការទាំងនេះមានតម្លៃថ្លៃមិនស្ទើទេ ដោយគ្រាន់តែ Rocking CHANEL J-Hope's ២០២១ Cruise Jacket តែមួយគឺមានតម្លៃ ២,២០៧ ដុល្លារ និងគ្រឿង​បន្ថែម​ពី​ម៉ាក​យីហោ​ដូច​គ្នា​រួម​មាន វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃតម្លៃ ៤១០ ដុល្លារ ខ្សែ​ក​បេះដូង​ធំតម្លៃ ១,៩៧៤ ដុល្លារ និង​ខ្សែ​ក​ក្រវិល​មាស CC Mesh តម្លៃ ៧៩៥ ដុល្លារ។ 

Jhope 
Jhope 

លើសពីនេះ ចិញ្ចៀនរបស់លោកទាំង ២ មានតម្លៃ ២,៧៥០ដុល្លា និង ៦៧៥ដុល្លា ចំណែកខ្សែកមានតម្លៃ ៤៥០ដុល្លា និង ៧៥៥ដុល្លា នៅមិនទាន់អស់ខោខូវប៊យរបស់ Jhope ក៏មានតម្លៃ ៧៧៤ ដុល្លារ និងស្បែកជើងកវែង Rhino តម្លៃន១,២៥០ ដុល្លារ ខ្សែក្រវ៉ាត់ Supreme តម្លៃ ១៤៨ដុល្លា។

នៅមានខ្សែដៃដែលលោកចូលចិត្តពី Van Cleef & Arpels តម្លៃ ៤,០០០ ដុល្លា ដែលសរុបមក សម្លៀកបំពាក់ទាំងអស់នៅលើខ្លួន Jhope គឺមានតម្លៃដល់ទៅជាង ១៦,១៨៨ ដុល្លារ៕

Jhope 
Jhope 

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...