កម្សាន្ត ÷ ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានបង្ហាញទិដ្ឋភាពនៅពីក្រោយឆាក ក្នុងដំណើរកម្សាន្តនៅហាវ៉ៃរបស់នាង ដែលមានតាំងពីដើរបង្ហាញម៉ូដ ទៅថតទេសភាពស្អាតនាងទៅផ្សងព្រេងគ្រប់បែបយ៉ាង។
មិនតែប៉ុណ្ណោះ Jennie មិនចំណាយពេលយូរ ដើម្បីស្វែងរកទីតាំងរូបថតដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការទៅដល់ទីនោះទេ ស្របពេលដែលបន្ទាប់ពីរកឃើញរន្ធដែលនាំឱ្យមានទឹកធ្លាក់ខ្លះៗនោះ Jennie បានឡើង និងលូនចូលទៅខាងក្នុងដោយមិនភ័យខ្លាច ដែលនៅទីនេះនាងបានរកឃើញកន្លែងដ៏ស្រស់ស្អាត លាក់ខ្លួននៅក្រោមដី។
ខណៈពេលដែលរូបថតបង្ហោះនៅក្នុង Instagram របស់នាង តារាស្រីរូបនេះបានបង្ហាញរាងរបស់នាង ដូចជាតារាម៉ូដែល ជាពិសេសគឺនៅក្នុង vlog របស់នាងបង្ហាញពីការតស៊ូពិតៗ ដែលនាងបានឆ្លងកាត់ ដើម្បីទទួលបានរូបភាពដ៏ល្អឥតខ្ចោះបែបនេះ ដូចជាការតស៊ូឆ្លងកាត់ទឹក ភាពផ្ទុយគ្នាដ៏គួរឱ្យអស់សំណើច បង្ហាញថានាងគឺដូចជាមនុស្សធម្មតាដែរ៕
ប្រភព: Koreaboo