ចប់ហើយ! ពេលនេះប្រពន្ធដើម ចេញមុខបកស្រាយចំៗថា Bee ទាក់ទងប្ដីគេតាំងមិនទាន់លែងដាច់ - TrueID

ចប់ហើយ! ពេលនេះប្រពន្ធដើម ចេញមុខបកស្រាយចំៗថា Bee ទាក់ទងប្ដីគេតាំងមិនទាន់លែងដាច់

June 4, 2021

ថៃ៖ គ្រប់គ្នាប្រាកដជាបានជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហាថ្មីរបស់Bee និងមិត្តប្រុសរបស់នាងគឺ Fluke Yarra ដែលល្បីថាគេទើបលែងលះប្រពន្ធដើមថ្មីៗក្នុងនោះក៏មានការរិះគន់មកលើអ្នកទាំងពីរជាមួយនឹងទំនាក់ទំនងនេះថាជាការក្បត់ប្រពន្ធតែត្រូវ Fluke Yarraអះអាងថាមិនពិត។

Bee
Bee

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ភរិយាដើមរបស់លោក Fluke Yarra ក៏បានចេញមកបកស្រាយច្បាស់ៗដែលមហាជនទន្ទឹងរងចាំអស់ពេលជាយូរមកហើយ ពាក់ព័ន្ធនិងបញ្ហានៃការចោទប្រកាន់ទៅលើស្វាមីរបស់នាងដែលមានទំនាក់ទំនងស្នេហាជាមួយនឹងBee កន្លងមក។ថ្ងៃនេះប្រពន្ធរបស់ Fluke Yarra នាងបានធ្វើឱ្យមហាជន​គ្រប់គ្នាមានការភ្ញាក់ផ្អើលនិងមានការអាណិតអាសូរនាងជាខ្លាំង ព្រោះនាងបានបញ្ជក់ពីការពិតទាក់ទង នឹងស្វាមី ខ្លួនទៅលួចទាក់ទងតារាស្រីដ៏ល្បីឈ្មោះBeeតាំងពីនាងមិនទាន់បានលែងលះគ្នានោះទេ ដោយកាលនាងសម្រាលកូនមិនដល់មួយខែផង តារាស្រីBee នាងបានទិញនំខេកផ្ញើមកឱ្យស្វាមីនាងថែមទៀតផងកាលអ្នកទាំងពីរនៅជាប្ដីប្រពន្ធនៅឡើយ ។

Fluke Yarra
Fluke Yarra

ដូច្នេះតាមពាក្យសម្ដីរបស់ Fluke Yarraដែលគេបានប្រាប់ថាខ្លួនបានទាក់ទងBee នៅខែមេសាឆ្នាំ២០២១ក្រោយលែងលះជាមួយប្រពន្ធមិនពិតនោះទេ តាមពិតទៅគេបានទាក់ទងគ្នាតាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ ។បន្ទាប់ពីគ្រប់គ្នាបានយល់ច្បាស់រឿងនេះហើយ គ្រប់គ្នាបានសម្ដែងនូវក្ដីអាណិតនាងជាខ្លាំងនិងយល់ថានេះជារឿងអយុត្តិធម៌សម្រាប់ភរិយាស្របច្បាប់ដូចជានាង។

ក្នុងនោះBee និងគូស្នេហ៍ក៏មិនទាន់ឃើញថាមានប្រតិកម្មអ្វីជាមួយនឹងការបកស្រាយរបស់អតីតប្រពន្ធដើម Fluke Yarra យ៉ាងណានោះទេ៕

ប្រភព៖ Kapook

  Join Us ៖ https://t.me/khmerload

Fluke Yarra
Fluke Yarra
Bee
Bee
Fluke Yarra
Fluke Yarra
Bee
Bee
អតីតប្រពន្ធFluke Yarra
អតីតប្រពន្ធFluke Yarra
អតីតប្រពន្ធFluke Yarra
អតីតប្រពន្ធFluke Yarra
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...