ថៃ៖ សម្រាប់ តារាសម្ដែងស្រី Janie ត្រូវបានគេចាត់ទុកថា ជាតារាស្រីដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ រួមជាមួយនឹងការតុបតែងខ្លួនក្នុងឈុតប្លែកៗ ដែលអាចទាក់ទាញអារម្មណ៍អ្នកគាំទ្រ នៅលើបណ្ដាញសង្គម។
ដោយឡែក ថ្មីៗនេះ Janie ស្រាប់តែបានត្រលប់មកវិញ ជាមួយនឹង រូបរាងដ៏ផ្អែមល្ហែម ក្នុងឈុតអាវ ពណ៌ផ្កាឈូក និងខោខ្លី បញ្ចេញរាងតូចច្រឡឹងគួរឲ្យគយគន់។ ជាពិសេស បើក្រឡេកមកមើល ទៅលើមុខមាត់របស់តារាស្រីរូបនេះ គឺកាន់តែមានភាពស្រស់ស្អាត ជាមួយនឹងស្បែករលោងភ្លឺថ្លា ជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានភាពវ័យក្មេងមួយកម្រិតទៀត។
ម៉្យាងវិញទៀត ការបង្ហាញខ្លួនលើកនេះ មនុស្សម្នាជាច្រើន ក៏មិនភ្លេចសរសើរ ពីការថែសម្រស់របស់នាង ព្រោះតែភាពស្រស់ស្អាតដែលអាចរក្សាបាន ស្ទើរតែដូចវ័យក្មេងពេញក្រមុំ ខណៈដែលពេលនេះ នាងស្ថិតក្នុងវ័យ ៤០ ឆ្នាំ ទៅហើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖