ថៃ៖ គឺជាដំណឹងល្អមួយសម្រាប់ តារាប្រុស Weir បន្ទាប់ពីបានប្រកាសពីថ្ងៃរៀបការរបស់ខ្លួន ជាមួយនឹងគូស្នេហ៍ក្រៅសិល្បៈ ដែលធ្វើឲ្យហ្វេនៗជាច្រើន បានចូលរួមអបអរសាទរទៅដល់រូបលោក ស្របពេលដែលជិតបានក្លាយជាកូនកំលោះក្នុងពេលឆាប់ៗនេះ។
យ៉ាងណាមិញ ទន្ទឹមនឹងដំណឹងរៀបការភ្លាមៗ ក្រោយពីទាក់ទងគ្នាជាមួយនឹងគូស្នេហ៍ថ្មីមិនបានប៉ុន្មានផងនោះ ក៏បានទាញយកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ទៅលើទំនាក់ទំនងមុនៗរបស់លោក ដែលធ្លាប់បានសាងស្នេហ៍ជាច្រើនឆ្នាំជាមួយនឹង តារាស្រីទាំងពីររូបនេះ។
ក្នុងនោះដែរ តារាប្រុសរូបនេះ ធ្លាប់បានទាក់ទងតារាស្រី Pancake ដោយអ្នកទាំងពីរបានជួបគ្នាក្នុងឈុតរឿងដ៏ល្បីល្បាញមួយ ក្នុងឆ្នាំ ២០០៦ ដែលត្រូវបានគេចាប់គូ មានរឿងភាគ ថតពាណិជ្ជកម្ម និងព្រឹត្តិការណ៍ជាមួយគ្នាជាញឹកញាប់ រហូតដល់់ពួកគេក្លាយជាគូស្នេហ៍ពិត តែយ៉ាងណាមិញ ក្រោយទាក់ទងគ្នា ប្រមាណ ៤ ឆ្នាំមក ទំនាក់ទំនងរបស់ពួកគេបានឈានដល់ការបញ្ចប់។ ហើយ Weir ក៏បានដកខ្លួនចេញពីការបណ្តាក់ទុនរួមគ្នារបស់ Pancake ប៉ុន្តែក៏នៅតែមានការលើកឡើងថា មានការព្រួយបារម្ភ និងមើលថែរក្សាគ្នាដូចបងប្អូន នៅពេលនោះ។
ក្រឡេកមកមើល រឿងរ៉ាវមួយទៀត រវាងលោក Weir និងតារាស្រី Bella ដែលជាស្នេហាមួយ មានរយៈពេលយ៉ាងយូររហូតដល់ទៅ ៩ ឆ្នាំ ដែលពេលទាក់ទងគ្នាដំបូង អ្នកទាំងពីរមានទំនាក់ទំនងស្នេហាបែបស្ងាត់ៗ និងលើកឡើងពីការថែរក្សាគ្នាដូចបងប្អូន ប៉ុន្តែដល់ឆ្នាំ ២០១៦ នៅក្នុងពិធីចែកសញ្ញាបត្ររបស់ Bella នៅសាកលវិទ្យាល័យ Weir ក៏បានយកផ្កាមកអបអរ និងបានបញ្ជាក់ពីស្នេហារបស់អ្នកទាំងពីរជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំ 2021 ស្រាប់តែមានព័ត៌មានលេចឭថា Bella និង Weir បានបែកបាក់គ្នា ហើយចុងក្រោយតារាស្រី Bella បានចេញមុខបញ្ជាក់រឿងនេះដោយខ្លួនឯងថា ពួកគេទាំងពីរបានបញ្ចប់យ៉ាងល្អ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖