កូរីដយូរពេក តារា៤គូនេះ សម្រេចចិត្តដឹកដៃគ្នាសែនព្រេនតែមួយព្រឹក - TrueID

កូរីដយូរពេក តារា៤គូនេះ សម្រេចចិត្តដឹកដៃគ្នាសែនព្រេនតែមួយព្រឹក

November 2, 2021

កម្សាន្ត៖ យើងដឹងហើយថា ជម្ងឺកូរីដនៅតែមាននៅឡើយ ហើយបើចង់ធ្វើពិធីធំដុំ ដូចជា​ មង្គលការ បុណ្យទានផ្សេងៗគឺមិនបាននោះឡើយ។ ដោយឡែក តារាខ្មែរល្បីៗទាំង ៤គូនេះ សម្រេចចិត្តរៀបការដោយសែនព្រេនបន្ដិចបន្ដួច ទោះបីមិនអាច រៀបចំ ពិធីមង្គលការ បានធំដុំក៏ដោយ។ 

ជាការពិតណាស់ តារាចម្រៀងដ៏ល្បីល្បាញដូចជា លោក អ៉ីណូ ទើបតែបានរៀបពិធីសែនដូនតា ជាមួយនឹងដៃគូរបស់លោកកាលពីពេលកន្លងទៅនេះឯង។ ចំណែកឯ តារាចម្រៀងស្រីដែលមានសម្រស់ស្អាត អ្នកនាង វីរៈ និច្ច ក៏មិនខុសគ្នាដែរ នាងទើបតែបាន ប្រារព្ធពិធីមង្គលការ តូចមួយជាមួយ គូស្នេហ៍ ផងដែរ។

ជាមួយគ្នានេះដែរ ពិធីកររូបសង្ហា លោក ម៉ុល សារ៉ាវ៉ាន់ ក៏បានដឹកដៃនារីស្រស់ស្អាតម្នាក់ចូលរោងការកាលពីពេលថ្មីៗនេះ។ រីឯតារាសម្ដែងស្រីនេះវិញ ចែឡេង បានរៀបចំ ពិធីអាពាហ៍ពិពាហ៍ ជាមួយកូនកំលោះ របស់នាងដែលជាកម្មវិធីលក្ខណៈតូចមួយ៕

តារាទាំង៤គូខាងក្រោមនេះ បានរៀបចំពីធីមង្គលការបែបជាលក្ខណៈតូចតាចព្រោះតែជម្ងឺកូរីដ ៖

   លោក អ៉ីណូ និង គូស្នេហ៍
   លោក អ៉ីណូ និង គូស្នេហ៍
  លោក ម៉ុល សារ៉ាវ៉ាន់ និង គូស្នេហ៍
  លោក ម៉ុល សារ៉ាវ៉ាន់ និង គូស្នេហ៍
វីរៈ និច្ច និង គូស្នេហ៍
វីរៈ និច្ច និង គូស្នេហ៍
ចែឡេង និង គូស្នេហ៍
ចែឡេង និង គូស្នេហ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...