អស់ទ្រាំ Nawat បោះសម្តីនេះ ក្រោយវៀតណាម បង្ហាញទង្វើមិនសមរម្យ ពេលមិនទទួលបានជោគជ័យ - TrueID

អស់ទ្រាំ Nawat បោះសម្តីនេះ ក្រោយវៀតណាម បង្ហាញទង្វើមិនសមរម្យ ពេលមិនទទួលបានជោគជ័យ

October 26, 2022

ឥណ្ឌូណេស៊ី ៖ កម្មវិធី Miss Grand International ជាទេវិកាប្រកួតសម្រស់មួយ ដែលទទួលការចាប់អារម្មណ៍ខ្លាំងនិងមានអ្នកតាមដានច្រើន ក្នុងចំណោមការប្រកួតសម្រស់ល្បីៗលើពិភពលោក ទន្ទឹមនឹងនេះ ការប្រកួត Miss Grand International 2022 ក៏បានប្រកាសលទ្ធផលកាលពីយប់មិញនេះ ដោយមានប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ទទួលបានជ័យលាភីលំដាប់រងទី១ រីឯម្ចាស់ពានឆ្នាំនេះបានទៅលើ ប្រទេសប្រេស៊ីល ចំណែកឯបវវកញ្ញាតំណាងវៀតណាម ធ្លាប់ជាអតីតម្ចាស់ពាននោះ មិនទទួលបានជ័យលាភីឡើយ។

យ៉ាងណាមិញ គ្រាន់តែដឹងលទ្ធផល បវរកញ្ញាខ្លួនមិនទទួលជ័យលាភីភ្លាមនោះ គេក្រឡេកឃើញប្រជាជនវៀតណាមភាគច្រើន បានUnfollowគេហទំព័រផ្លូវការរបស់កម្មវិធីមួយនេះ ព្រមទាំងចូលទៅReactមិនពេញចិត្ត គ្រប់រូបភាពថែមទៀតផង ដោយមិនគិតថាបវរកញ្ញាប្រទេសខ្លួនធ្លាប់ជាម្ចាស់ពានឡើយ។

ជាមួយគ្នានេះ ក្រោយឃើញទង្វើមិនសមរម្យទាំងនេះ លោក Nawat ជាប្រធាននៃការរៀបចំកម្មវិធីនេះ បានបង្ហោះសារបោះសម្តីយ៉ាងដូច្នេះ ធ្វើឲ្យមហាជនដឹងយ៉ាងច្បាស់ថា ចង់សម្តៅលើជនជាតិវៀតណាម ដោយបញ្ជាក់ថា ៖

គួរបញ្ជាក់ផងដែរថា លទ្ធផលនាឆ្នាំ២០២២នេះ បវរកញ្ញាតំណាងកម្ពុជានៅតែធ្វើបានល្អ ដោយទទួលបានជ័យលាភីលំដាប់រងទី៥ ធ្វើឲ្យហ្វេនៗកម្ពុជាចូលរួមអបអរសាទរយ៉ាងច្រើនកុះករ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បវរកញ្ញាតំណាងប្រទេសប្រេស៊ីល
បវរកញ្ញាតំណាងប្រទេសប្រេស៊ីល
លោក Nawat
លោក Nawat
លោក Nawat
លោក Nawat
សំណេររបស់លោក Nawat បកប្រែដោយ ខ្សែភាពយន្តខ្មែរ តារាខ្មែរ
សំណេររបស់លោក Nawat បកប្រែដោយ ខ្សែភាពយន្តខ្មែរ តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...