បរទេស៖ តារាចម្រៀង Justin Bieber បានធ្វើការ Live នៅលើគណនី Instagram កាលពីថ្ងៃសុក្រ ដើម្បីប្រកាសថាខ្លួនកំពុងមាន «មេ.រោគដ៏ធ្ងន់ធ្ងរ» ដែលបានធ្វើឲ្យ មុខមួយចំ.ហៀងរបស់ តារាប្រុសរូបនេះមិនអាចកម្រើកបាន ដែលបណ្តាលឱ្យការប្រគុំតន្រ្តីនៅ Toronto និង DC ត្រូវបានលុបចោលនៅដើមសប្តាហ៍នេះ។ .
ជាក់ស្តែ នៅក្នុងការបង្ហោះរយៈពេលពីរនាទីកន្លះ Justin បានពន្យល់ និងបង្ហាញថាគាត់កំពុងមានជ.ម្ងឺ Ramsay Hunt Syndrome ដែលជាមេរោគដ៏កម្រដែលប៉ះពាល់ដល់សរ.សៃប្រសាទមុខ ហើយអាចបណ្តាលឱ្យខ្វិ.នមុខ។
ដូចដែលបានបញ្ជាក់តាមរយៈវីដេអូ Justin ពិតជា ឈឺ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងវីដេអូថា ដោយបានឃើញថា ភ្នែកម្ខាង របស់លោកមិនអាចព្រិចភ្នែកបានទេ សូម្បីតែមិនអាចញញឹមនៅលើមុខនេះបានទេ។
មិនត្រឹមតែប៉ុណ្ណោះ រន្ធច្រមុះរបស់លោក មិនអាចកម្រើកបាន ដែល ទម្រង់មុខម្ខាងនៃមុខរបស់តារាប្រុសរូបនេះ ស្ទើរតែខ្វិនម្ខាងទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ សរុបមក Justin មានសុទិដ្ឋិនិយម និងមានអាកប្បកិរិយាវិជ្ជមាន ដែលមើលទៅ មិនមានការព្រួយបារម្ភនោះ ដែលលោ កំពុងទទួលការព្យាបាល និងការធ្វើលំហាត់ប្រាណដើម្បីជំនះជំងឺរបស់លោក នឹងឱ្យវា ត្រឡប់មកដូចដើមវិញ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖