ផ្ទុះការសរសើរខ្លាំង ក្រោយឃើញបវរកញ្ញាបីប្រទេសនេះ ឱបគ្នាសិ្នទ្ធខ្លាំង - TrueID

ផ្ទុះការសរសើរខ្លាំង ក្រោយឃើញបវរកញ្ញាបីប្រទេសនេះ ឱបគ្នាសិ្នទ្ធខ្លាំង

November 25, 2021

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ​ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងហ្វេនៗដែលជាអ្នកនិយមគាំទ្របវរកញ្ញាហ្រ្គែនកម្ពុជាឆ្នាំ២០២១ កញ្ញា សុតធីតា ប៉ូគីមថេង បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់សរសើរពេញប្រអប់ Comment ក្រោយបានឃើញបវរកញ្ញាកម្ពុជា ថតរូបអោបគ្នាយ៉ាងសិ្នទ្ធិជាមួយនឹងបវរកញ្ញាប្រទេសពីរផ្សេងទៀតគឺប្រទេសអេក្ខាឌ័រ និងប្រទេសឥណ្ឌូនេសុី។

ជាក់ស្តែងនៅក្នុងរូបថតមួយប៉ុស្តិ៍នោះ បានបង្ហាញសកម្មភាពរបស់បវរកញ្ញាទាំងបី អោបគ្នាប្រកបដោយស្នាមញញឺម និងពោរពេញដោយមិត្តភាព ដោយកញ្ញា Sophia (បវរកញ្ញាប្រទេសឥណ្ឌូនេសុី) និងកញ្ញា Andrea Aguilera បវរកញ្ញាប្រទេសអេក្ខាឌ័រ បានឱបបវរកញ្ញាកម្ពុជាប្រកបដោយភាពកក់ក្តៅតែម្តង។

សូមរំលឹកផងដែលថា កម្មវិធីប្រកួតបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬ Miss Grand International ២០២១ គ្រោងនឹងបញ្ចប់ ដោយនឹងស្វែងរកម្ចាស់មកុដនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះតែម្តង៕

ចង់ឃើញថាតើបវរកញ្ញាទាំងបីមានភាពស្រស់ស្អាត និងមានមិត្តភាពយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

បវរកញ្ញាប្រទេសកម្ពុជា
បវរកញ្ញាប្រទេសកម្ពុជា
បវរកញ្ញាប្រទេសឥណ្ឌូនេសុី
បវរកញ្ញាប្រទេសឥណ្ឌូនេសុី
បវរកញ្ញាប្រទេសអេក្ខាទ័រ
បវរកញ្ញាប្រទេសអេក្ខាទ័រ
រូបថតជុំគ្នា
រូបថតជុំគ្នា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...