ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ពេជ្រ សូលីកា បានឈានជើងចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយរហូតមកទល់ពេលនេះ អ្នកនាងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ផងដែរ។
ជាការពិតណាស់ បន្ទាប់ពីភាពជោគជ័យក្នុងវិថីសិល្បៈ តារារូបនេះបានសាងគ្រួសារយ៉ាងកក់ក្តៅនាពេលកន្លងមក ប៉ុន្តែរបស់អ្នកនាង ហាក់បីដូចជានៅតែស្អាត និងក្មេងជាងវ័យដដែល ទោះបីជាសព្វថ្ងៃមានគ្រួសារ និងវ័យរាងជ្រេបន្តិចមែនក្តី។
ដោយឡែក នាពេលថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសម្រស់ធម្មជាតិរបស់ខ្លួនយ៉ាងស្រស់ស្អាត តាមទម្រង់សក់ខ្លីលើស្មា សាច់មុខសភ្លឺថ្លា និងរលោងស្រិល គួបផ្សំនឹងរូបរាងល្វត់ល្វន់មិនខុសពីពេលនោះឡើយ ដោយមើលទៅតារាស្រីរូបនេះពិតជាថែរក្សាសម្រស់បានល្អខ្លាំងមែនទែន។
យ៉ាងណាមិញ អ្នកគាំទ្រគ្រានតែបានឃើញរូបទាំងនេះហើយ ពួកគេក៏បង្ហាញពីការសរសើរមិនដាច់ពីមាត់ផងដែរ ដែលតារាស្រីរូបនេះ នៅតែរក្សាភាពស្រស់ស្អាត និងក្មេងជាងវ័យបានល្អដូច្នេះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលទស្សនារូបភាពខាងក្រោម៖