ថៃ៖ ក្រោយរៀបការរួចមក តារាប្រុស Weir និងភរិយា ត្រូវបានអ្នកគាំទ្រ ជាច្រើនមានការច្រណែន នៃជីវិតអាពាហ៍ពិពាហ៍ថ្មីថ្មោងរបស់ពួកគេ ទៅនឹងការបង្ហោះភាពផ្អែមល្ហែម ជារឿយ ៗ នៅលើបណ្តាញសង្គម នៃជីវិតគូស្វាមី ភរិយារបស់លោក។
យ៉ាងណាមិញ ស្រាប់តែថ្មី ៗ នេះ មានវេបសាយជាច្រើន ទៅនឹង ដំណឹង រីករាយដ៏ពិសេស សម្រាប់គ្រួសាររបស់តារាប្រុសមួយនេះ ទៅនឹង រូបលោក នឹងមានសមាជិកថ្មីឲ្យគ្រួសារ នាពេលខានមុខ ក្រោយរៀបការបាន ៧ខែ។
ក្រោយពីការបង្ហោះនេះ ជាមួយនឹងរូបភាព សន្លឹក ដែលភរិយារបស់តារាសម្តែងនេះ បានបង្ហោះនោះ ដែលអ្នកទាំងពីរ បានឈរដាក់ដៃពួកគេ ផ្គុំជាជាសញ្ញាបេះដូង នៅលើពោះ ត្រូវបានអ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិ និងអបអរសាទរ ទៅដល់អ្នកទាំងពីរដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖