ជាង១០ឆ្នាំមុន មកដល់ពេលនេះ ហាន់ ជីអ៊ុន នៅតែដដែល - TrueID

ជាង១០ឆ្នាំមុន មកដល់ពេលនេះ ហាន់ ជីអ៊ុន នៅតែដដែល

April 19, 2022

កូរ៉េខាងត្បូង៖ ទោះជាបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈយ៉ាងយូរក្ដី តែ តារាស្រី Song Hye Kyo នៅតែនាំមកនូវភាពស្រស់ស្អាត បញ្ចេញ​ពន្លឺទាក់ទាញ​គ្រប់​កាលៈទេសៈ និងត្រូវបានទស្សនិកជនជាច្រើនតាមដានស្ទើរតែគ្រប់សកម្មភាពរបស់នាង។ 

ដោយឡែក កាលពីថ្មីៗនេះ មហាជនស្រាប់តែបាននាំគ្នាជីកកកាយ នូវកម្រងរូបភាពជាច្រើនសន្លឹកពីទស្សនាវដ្ដី Harper's Bazaar ដែលជារូបភាពរបស់ Song Hye Kyo តាំងពីឆ្នាំ ២០១០ ។ ជាពិសេស តាមរយៈរូបភាពទាំងនេះ ក៏បានបង្ហាញពីឈុតខាងក្រោយឆាក ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ទៅលើរូបសម្រស់ ព្រមទាំងមុខមាត់ដ៏ស្រស់ស្អាត ជាមួយនឹងស្ទាយ៍តែងខ្លួនយ៉់ាងធ្លោ ដោយមិនចាំបាច់កែសម្រួលឡើយ។ 

លើសពីនេះ នៅ​ក្នុង​រូបថត​ពីក្រោយ​ឆាក​ដែល​មិន​បាន​កែ​សម្រួលនោះ Song Hye Kyo បាន​បង្ហាញពី​ទម្រង់​មុខ​តូចគួរឲ្យស្រលាញ់ ​ដើមទ្រូង​សិ.ច.ស៊ី រហូតធ្វើឲ្យមហាជនលើកឡើងពីសម្រស់មិនផ្លាស់ប្ដូររបស់នាង ព្រោះ មិន​ថា​ កាលពី ១២​ឆ្នាំ​មុន ឬ​បច្ចុប្បន្ននេះ​ទេ ក៏សម្រស់​របស់នាង នៅតែស្រស់ស្អាតជានិច្ច៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...