ខានឃើញមួយរយៈ ស្ថានភាពបច្ចុប្បន្ន Pinky នៅព.ន្ធ.នា.គារ ប្រែទៅជា... - TrueID

ខានឃើញមួយរយៈ ស្ថានភាពបច្ចុប្បន្ន Pinky នៅព.ន្ធ.នា.គារ ប្រែទៅជា...

September 27, 2022

ថៃ៖ កាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ខាងមន្ត្រីនាយកដ្ឋានកែប្រែបាននាំខ្លួន តារាស្រី Pinky Savika ជាមួយម្ដាយ បងប្រុស រួមទាំងលោក Apirak ជាមួយនឹងមនុស្ស ១៩ នាក់ទៀត ពីព.ន្ធ.នា.គារ.ទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីសាកល្បងសក្ខីកម្ម និងពិនិត្យមើលភស្តុតាងក្នុងសំណុំរឿង Forex3D ដែលមានតម្លៃខូចខាត ជិត ២,៥ ពាន់លានបាត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខាងអ្នក​យក​ព័ត៌មាន​បាន​ឃើញ តារា​ស្រី Pinky ​ស្លៀកសម្លៀកបំពាក់ ឈុតអាវ​ក​មូល សំពត់ពណ៌ត្នោត សក់ខ្លី ដែលបានដើរតាមផ្លូវ ស្វាគមន៍អ្នកសារព័ត៌មានដោយលើកដៃ ឡើងជាសញ្ញាថាយល់ព្រម មុននឹងគ្រវីដៃស្វាគមន៍ ដោយទឹកមុខភ្លឺថ្លា ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនេះ ក៏មាន​សាច់​ញាតិ និង​មិត្តភ័ក្តិ​ បានមក​ជុំ​គ្នា​ លើក​ទឹក​ចិត្ត​ពេញ​ច្រក​របៀង​ទាំង​ខាង​ក្នុង និង​មុខ​បន្ទប់​សវនាការ រហូត​ដល់​ មានមន្ត្រី​ត្រូវចេញមក​គ្រប់គ្រង​ស្ថានការណ៍​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​ចលាចល ឬ​រំខាន​ដល់​ការ​ជំនុំ​ជម្រះ​ក្នុង​ករណី​ផ្សេង​ទៀត ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...