តារាសម្តែង កែវ ឡាវីញ​ ចូលរោងការព្រឹកនេះហើយ - TrueID

តារាសម្តែង កែវ ឡាវីញ​ ចូលរោងការព្រឹកនេះហើយ

December 15, 2022

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងពន្លកថ្មី កែវ ឡាវីញ ផ្ទុះប្រជាប្រិយភាពខ្លាំងក្រោយទទួលការងារសម្តែងក្នុងរឿងស្នេហាភេទដូចគ្នា ឲ្យផលិតកម្មសាស្ត្រា ដែលទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្រទាប់យុវវ័យ ក្នុងនោះគេក្រឡេកឃើញមានហ្វេនៗជាច្រើនរំពឹងគិតថា តារាស្រីរូបនេះក៏អាចជាក្រុមមនុស្ស LGBTហើយ ទើបសម្តែងបានល្អដល់ថ្នាក់នេះ។

តែផ្ទុយខុសពី ការរំពឹងទុករបស់ហ្វេនៗ នេះត្រឹមតែជាការសម្តែងព្រោះ តារាស្រី កែវ ឡាវីញ សម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួន ក្នុងវ័យ២៣ឆ្នាំ ចូលរោងការតាមប្រពៃណី ជាមួយគូស្នេហ៍កាលពីព្រឹកមិញនេះ ដោយមានវត្តមានរបស់តារាខ្មែរចូលរួមជាច្រើន លើសពីនេះទៅទៀត អ្នកគាំទ្រនាំគ្នាសាទរ និងជូនពរគូស្វាមីភរិយាថ្មីថ្មោងឲ្យមានសុភមង្គល។ 

គួរបញ្ជាក់ផងដែរថា តារាសម្តែង កែវ ឡាវីញ ជាកូនស្រីរបស់អតីតតារាសម្តែងកែវ កល្យាណ ហេតុដូច្នេះហើយទើបតារាស្រីពន្លកថ្មីរូបនេះមានដុងសិល្បៈ រហូតទទួលបានតំណែងជាតួឯកក្នុងរឿងភាគជាច្រើនបន្តគ្នា។ ទន្ទឹមនឹងនោះ មហាជនផ្ទុះការសរសើរ ទើបនឹងចេញសម្តែងបានប៉ុន្មានរឿងសោះ តារាស្រីរូបនេះមិនខ្លាចបាត់បង់ប្រជាប្រិយភាព ឆាប់ចូលរោងការឆាប់ៗបែបនេះ រងចាំមើលថាតើក្រោយរៀបការប្រជាប្រិយភាពរបស់ តារាស្រី កែវ ឡាវីញ នៅតែល្បីឬយ៉ាងណា?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី កែវ ឡាវីញ
តារាស្រី កែវ ឡាវីញ
តារាស្រី កែវ ឡាវីញ
តារាស្រី កែវ ឡាវីញ
តារាសម្តែង កែវ ឡាវីញ និងអ្នកម្តាយ
តារាសម្តែង កែវ ឡាវីញ និងអ្នកម្តាយ
តារាស្រី កែវ ឡាវីញ និងស្វាមី
តារាស្រី កែវ ឡាវីញ និងស្វាមី
តារាស្រី កែវ ឡាវីញ និងស្វាមី
តារាស្រី កែវ ឡាវីញ និងស្វាមី
តារាស្រី កែវ ឡាវីញ និងស្វាមី
តារាស្រី កែវ ឡាវីញ និងស្វាមី
ទិដ្ឋភាពក្នុងពិធីមង្គលការ តារាស្រី កែវ ឡាវីញ
ទិដ្ឋភាពក្នុងពិធីមង្គលការ តារាស្រី កែវ ឡាវីញ
ទិដ្ឋភាពក្នុងពិធីមង្គលការ តារាស្រី កែវ ឡាវីញ
ទិដ្ឋភាពក្នុងពិធីមង្គលការ តារាស្រី កែវ ឡាវីញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...