រាជធានីភ្នំពេញ ៖ មហាជនចាប់ផ្តើម សម្តែងការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី សំងំៗ តារាចម្រៀង ករុណា ពេជ្រ បើកបង្ហាញទិដ្ឋភាពផ្ទះដ៏ធំស្កឹមស្កៃ ខ្នាតសេដ្ឋីស្រុកខ្មែរ ដែលក្នុងនោះ ត្រូវបានទម្លាយត្រូវចំណាយទឹកប្រាក់រហូតដល់ ជាង៤០ម៉ឺនដុល្លារ ឯណោះ នេះត្រឹមតែការសាងសង់ផ្ទះប៉ុណ្ណោះ នៅមិនទាន់គិតដល់ការតុបតែង ដេគ័រនៅឡើយ។
ជាងនេះទៅទៀត នេះបើតាម ប្រភពព័ត៌មានមួយបាន បញ្ជាក់ថា ករុណា ពេជ្រ ត្រូវចំណាយទឹកប្រាក់មិនក្រោម ២០ម៉ឺន ដុល្លារឡើយ ដើម្បីព្យាបាលលោកប៉ា ដែលសព្វថ្ងៃនេះ កំពុងតែសម្រាកនៅមួយកន្លែង ដោយជំងឺលើស ឈាម និងដាច់សរសៃឈាមក្នុងខួក្បាល។
មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្ររបស់តារាចម្រៀង រូបសង្ហារ មុខស្រស់រូបនេះ កាន់តែភ្ញាក់ផ្អើល ក្រោយពេល រូបលោក ប្រាប់ដំណើរបន្ទាប់ទៀតរបស់ខ្លួន បន្ទាប់ពី ការធ្វើផ្ទះ គឺការបង្កើត រីសត នៅខេត្តមណ្ឌលគិរី ដោយនៅទីនោះ រូបលោក និងប្អូនប្រុស មានដីផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា រូបលោក ក៏មិនលាក់លៀមអ្វីដែរ ព្រោះបច្ចុប្បន្ននេះ រូបលោក កំពុងសិក្សាជាមួយនឹង ធនាគារ ដោយក្នុងនោះ រូបលោកបញ្ជាក់ថា រូបលោក នឹងប្រើប្រាក់ផ្ទាល់ខ្លួន ៤០% ហើយសល់ ៦០%គឺ ធ្វើកម្ចីពីធនាគារ។ គួរបន្ថែមថា ការសិក្សាដំបូង គម្រោងរីសតនោះ នឹងត្រូវចំណាយប្រាក់ ៤០ម៉ឺនដុល្លារ ឯណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖