អ្នកណាត្រៀមខ្លួនទទួលQueens នៅព្រលានខ្លះ? គេមានកម្មវិធីដើរ Catwalk អ្នកដើរស្អាតនឹងបានរង្វាន់ - TrueID

អ្នកណាត្រៀមខ្លួនទទួលQueens នៅព្រលានខ្លះ? គេមានកម្មវិធីដើរ Catwalk អ្នកដើរស្អាតនឹងបានរង្វាន់

February 7, 2023

ភ្នំពេញ៖ ដូចប្រិយមិត្ត បានដឹងជ្រាបហើយថា បវរកញ្ញាវ័យក្មេងកម្ពុជាទាំងពីរ រូប គឺ គង់ ច័ន្ទ ណារីយ៉ា និង ឆដា មុនីនាថ បានប្រកួតយកឈ្នះមកុដឯកពីកម្មវិធីលំដាប់ថ្នាក់ អន្តរជាតិ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ កាលវិភាគ ត្រឡប់មកមាតុភូមិវិញ របស់អ្នកទាំងពីរ នឹងមកដល់ព្រលាន នៅថ្ងៃទី ៧ ខែកុម្ភៈ នាវេលាម៉ោង ៨យប់នេះ ដែលបងប្អូន ក៏ដូចជា​ហ្វេនៗ អាចនឹងទៅស្វាគមនិ៍ អ្ន​កទាំងពីរ ជាការអបអរក្នុងការបានជ័យជំនះ ឈ្នះមកុដឯកពីកម្មវិធីលំដាប់ថ្នាក់ អន្តរជាតិ។

យ៉ាងណាមិញ បើក្រឡេកទៅមើល ផេកជាផ្លូវការរបស់ Miss Preteen International Cambodia ក៏បានធ្វើកម្មវិធីមួយផងដែរ ដែលនឹងមានកម្មវិធីដើរ Catwalk ទទួល បវរកញ្ញាវ័យក្មេងកម្ពុជាទាំងពីរ នៅព្រលានយន្តហោះ នៅម៉ោង ៨​យប់នេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកដើរស្អាតជាងគេ នឹងបានរង្វាន់ថែមទៀតផង។

ហេតុដូច្នេះ បើសិនប្រិយមិត្ត គិតថាខ្លួន មានបំណងចង់ទៅទទួលស្វាគមនិ៍ បវរកញ្ញាវ័យក្មេង ថែមទាំងមានចំណង់ចំណូលចិត្តការដើរម៉ូដ ដូច Cat Walk អាចសរសេរការចំណាប់អារម្មណ៍ ខាងក្រោមការបង្ហោះ របស់ ផេកជាផ្លូវការរបស់ Miss Preteen International Cambodia៕

សូមទស្សនារូបភាពខាងក្រោម៖

ការបង្ហោះ
ការបង្ហោះ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...