ចិន៖ វីដេអូខ្លីរបស់តារាសម្តែងស្រី Yang Mi ត្រូវបានផ្សព្វផ្សាយពាសពេញអ៉ីនធឺណែតយ៉ាងឆាប់រហ័សនិងធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ ទៅនឹងអាកប្បកិរិយា របស់តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ មើលទៅពិតជាពិបាកមើលខ្លាំងមែនទែន។
នៅក្នុងវីដេអូនេះ មេម៉ាយកូនមួយរូបនេះ បានស្លៀកឈុតពណ៌ខ្មៅជាមួយនឹងក្រវិលវែង និងសក់វែង មើលទៅពិតជាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ រូបនាង ត្រូវបានជួយដោយជំនួយការស្រីដល់ទៅ ៣ នាក់នៅក្បែរទៀតផងសម្រាប់ត្រៀមប្តូរឈុតឲ្យនាង។
លើសពីនេះគេត្រូវបានមើលឃើញថា នាងត្រូវបានគេថ្នាក់ថ្នមបានយ៉ាងល្អពីជំនួយការរបស់នាង ដោយម្នាក់កំពុងឱនខ្លួនចាំពាក់ស្បែកជើងឲ្យនាង ម្នាក់ទៀតកាន់ស្គ្រីបសម្រាប់នាង និងម្នាក់ផ្សេងទៀតនៅក្បែរនាង ក្នុងការរៀបចំសក់ជូននាង។
យ៉ាងណាមិញ ដោយសារតែ Yang Mi រវល់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ឈុតបន្ទាប់ អ្នកជំនួយការបានអង្គុយឱនចុះ នៅជើងរបស់នាង ដោយកាន់ស្បែកជើង នាងត្រូវរង់ចាំជិត ១០ វិនាទីមុនពេលតារាស្រីរូបនេះ លើកជើងឡើងលើ។
ទោះជាយ៉ាងណាមិញ ព្រោះតែហេតុនេះ វីដេអូមួយនេះ ក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងកម្សាន្តតារាចិន ដែលគេត្រូវបានរិះគន់អាកប្បកិរិយារបស់នាង ជាពិសេសនោះទឹកមុខដែលមិនសើចទៀតផងនោះ បានធ្វើឲ្យមហាជនមានការ មិនពេញចិត្តជាខ្លាំង នៃសកម្មភាពរបស់តារាស្រីរូបនេះដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖