លទ្ធផលតេស្តរបស់ Kim Sae Ron ត្រូវបានលាតត្រដាង ហើយ ក្រោយបង្ករឿង - TrueID

លទ្ធផលតេស្តរបស់ Kim Sae Ron ត្រូវបានលាតត្រដាង ហើយ ក្រោយបង្ករឿង

June 1, 2022

កម្សាន្ត ÷ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​ឈាម​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ចំពោះ​តារា​សម្ដែង​ Kim Sae Ron ក្នុងវ័យអាយុ ២១ ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្ក ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ស្រវឹង ​ក្នុង​ពេល​មាន​គ្រោះថ្នាក់ ។

Kim Sae Ron
Kim Sae Ron

យោងតាមរបាយការណ៍របស់ TV Chosun កាលពីថ្ងៃទី ៣១ ខែឧសភា ស្ថានីយ៍ប៉ូលីស Gangnam ក្នុងទីក្រុងសេអ៊ូល បានទទួលការជូនដំណឹងពីវិទ្យាស្ថានជាតិកោសល្យវិច្ច័យថា លទ្ធផលតេស្តឈាមរបស់ Kim Sae Ron ត្រូវបានបង្ហាញ ហើយកម្រិតជាតិអាល់កុលក្នុងឈាមរបស់នាង គឺខ្ពស់គ្រប់គ្រាន់សម្រាប់អាជ្ញាប័ណ្ណរបស់នាងដែលត្រូវបានដកហូត ដូច្នេះ​ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

Kim Sae Ron
Kim Sae Ron

គួររំលឹកផងដែរថា Kim Sae Ron ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បើក​រថយន្ត SUV របស់​នាង​ពេល​ស្រវឹង​នៅ Gangnam-gu ទីក្រុង​សេអ៊ូល វេលា​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃ​ទី ១៨ ដោយ​បាន ​បុក​ដើមឈើ​តាម​ផ្លូវ និង​ប្រអប់​ម៉ាស៊ីន​បំប្លែង​អគ្គិសនី ​មួយ​កន្លែងរួច​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ដែលគ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ជុំវិញ​នោះរយៈពេល​ ៤​ម៉ោង​។

កន្លែងកើតហេតុ
កន្លែងកើតហេតុ

ហើយបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចាប់បាន Kim Sae Ron ចម្ងាយប្រហែល៦៤០ម៉ែត្រ ពីទីតាំងកើតហេតុ តែនៅ​ពេល​ចាប់​ខ្លួន នាងមិន​ព្រម​ធ្វើ​តេស្ត​ខ្យល់​ដង្ហើម​ទេ ហើយ​បាន​ស្នើ​ឲ្យ​នាំ​នាង​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ពិនិត្យ​ឈាម ហើយចាប់តាំងពីគ្រោះថ្នាក់មក Kim Sae Ron បាន សរសេរសំបុត្រសុំទោសដែលសរសេរដោយដៃ ចំពោះទង្វើរបស់នាង ហើយបានដកខ្លួនចេញពីការថតរឿងភាគថ្មីរបស់ Netflix រឿង «Hunting Dogs» ផងដែរ៕

Kim Sae Ron
Kim Sae Ron

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...