រាជធានីភ្នំពេញ ៖ ដូចដែលបានស្គាល់រួចមកហើយថា កញ្ញា ងិន ម៉ារ៉ាឌី ជាបវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ ២០២១ ដែលធ្លាប់បានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិមានអ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេសច្រើនកុះករ ពិសេសសមត្ថភាពភាសារបស់តារាស្រីរូបនេះ ក៏មិនធម្មតាដែរ។
យ៉ាងណាមិញ ទោះមកុដបវរកញ្ញាឆ្នាំថ្មីរកឃើញហើយក្តី តែប្រជាប្រិយភាពរបស់រូបនាង នៅទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនស្រកស្រុតតែម្តង ទន្ទឹមនឹងការងារថតម៉ូដែលកាន់តែមមាញឹក។
តួយ៉ាង កាន់តែចូលសិល្បៈយូរទៅៗ សម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតជាងពេលមុនៗ ជាពិសេស ក្រោយពេលសម្រេចចិត្តកែកុនលើកខ្ទង់ច្រមុះឲ្យខ្ពស់ មុខមាត់តារាស្រីរូបនេះ កាន់តែទាក់ទាញនិងស្រស់ស្អាតដូចកូនតុក្កតា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖