បរទេស៖ ព្រឹត្តិការណ៍ឆ្នាំនេះរបស់ Met Gala ត្រូវបានគេលើកមកនិយាយ និងបន្តចែករំលែករូបភាពជាច្រើន នៅលើបណ្តាញសង្គម ជាមួយស្ទាយ៍សម្លៀកបំពាក់បែបប្លែកៗ របស់សិល្បករ ក៏ដូចជាបុគ្គលល្បីៗនៅក្នុងវិស័យ ហូលីវូដ កំពុងក្លាយជានិន្និការ លើវេទិការជាច្រើននាព្រឹកនេះ។
តែយ៉ាងណាមិញ អ្វីដែលគួរចាប់អារម្មណ៍ជាងនេះ ជាពិសេសអ្នកគាំទ្រវិស័យ K-pop ក៏បានមានភាពស្រឡាំងកាំងជាខ្លាំង ថែមទាំងភ្ញាក់ផ្អើលផងដែរ នៅពេលរូបភាពប៉ុន្មានសន្លឹកក៏ដូចជាវីដេអូ បង្ហាញវត្តមានរបស់ តារាចម្រៀងស្រីទោល CL ក៏បានចូលរួមកម្មវីធីលំដាប់មួយនេះដែរ។
ទន្ទឹមនឹងនេះដែរ ដូចសព្វរាល់ដងបើមិនប្លែក មិនមែន CL នោះទេ ជាម៉ូតសក់ ពណ៌ទង់ដែងរបស់ស្រីរូបនេះ បានលេងតុបតែង ពិតជាសាកសមនឹងការផាត់មុខបែបកាចៗរបស់នាង គួបផ្សំទៅនឹងរ៉ូបអូសដី ពិតជាឆើតឆាយខ្លាំង គួរឲ្យគយគន់តែម្តង។
ទៀតសោត បន្ថែមពីនេះ តារាស្រីរូបនេះ បានបញ្ចេញខោក្នុងកណ្តាលវាលតែម្តង ដែលគេបានលាត់មាត់គ្រប់ៗគ្នា ជាមួយសម្លៀកបំពាក់របស់នាងក្នុងមួយឈុតនេះ ក៏ដូចជាបានការកោតសរសើរផងដែរ មិននឹកស្មាននាង ចេះរកនឹកឃើញស្ទាយ៍បែបនេះ ស្លៀកលីអូ ចូលកម្មវិធីធំបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖