ឆ្អែតចិត្តពេក Demi Lovato បែរមកសាងស្នេហាជាមួយតារាចម្រៀងស្រីដូចគ្នាវិញ? - TrueID

ឆ្អែតចិត្តពេក Demi Lovato បែរមកសាងស្នេហាជាមួយតារាចម្រៀងស្រីដូចគ្នាវិញ?

July 4, 2021

បរទេស៖ Demi Lovato ជាតារាចម្រៀង Pop ដ៏ល្បីល្បាញ និងជាតារាដែលជោគជ័យម្នាក់ដែលទទួលបានការស្រលាញ់គាំទ្រពីមនុស្សជុំវិញពិភពលោក ។ ប៉ុន្តែងាកមកមើលជីវិតស្នេហារបស់ Demi វិញផ្ទុយស្រឡះពីអាជីពរបស់នាង បន្ទាប់ពីបែកបាក់ជាមួយគូរដណ្ដឹង Max Ehrich មក នាងបានបើកបង្ហាញថា ខ្លួនជា non-binary និង bisexual ដែលអាចស្រលាញ់បានទាំងពីរភេទ។

Demi Lovato
Demi Lovato

យោងទៅតាម Page Six បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ Demi Lovato និង Noah Cyrus ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង Miley Cyrus បានប្រទះឃើញដើរកាន់ដៃគ្នាយ៉ាងជិតស្និតនៅក្នុងកន្លែងជប់លៀងនៅឯ Magic Mountain ក្រុង Valencia, រដ្ឋ California, សហរដ្ឋអាមេរិក។ 

Noah cyrus
Noah cyrus
Miley Cyrus និង​ Noah Cyrus 
Miley Cyrus និង​ Noah Cyrus 

លើសពីនោះ Noah Cyrus ក៏ជាអ្នកចម្រៀងមួយផងដែរ ដែលនាងទើបនឹងធ្វើការសហការគ្នាជាមួយ Demi ក្នុងអាល់ប៊ុមថ្មី Dancing with the Devil ... the Art of Start Over។ ប្រភពបានបញ្ជាក់ថា តារាទាំងពីរដួងនេះមានទំនាក់ទំនងលើសពីមិត្តធម្មតា ដោយពួកគេចេញក្រៅតែពីរនាក់ ធ្វើឲ្យគេសង្ស័យថាកំពុងមានទាក់ទងគ្នាស្ងាត់ៗ។ 

​ Noah Cyrus និង Demi Lovato  
​ Noah Cyrus និង Demi Lovato  
​ Noah Cyrus និង Demi Lovato  
​ Noah Cyrus និង Demi Lovato  

ប្រភពពី៖ Zingnews

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...