មូលហេតុនេះសោះក៏តារា K-Pop ទាំងនេះទទួលបានការស្អប់ខ្ពើមដែរ - TrueID

មូលហេតុនេះសោះក៏តារា K-Pop ទាំងនេះទទួលបានការស្អប់ខ្ពើមដែរ

October 14, 2021

កូរ៉េខាងត្បូង ៖ គ្មានអាថ៌កំបាំងទេដែលឧស្សាហកម្មK-Popអាចមានភាពសាហាវឃោរឃៅ និងមានការប្រកួតប្រជែងខ្លាំង ដូចជាការហ្វឹកហាត់យ៉ាងតឹងរ៉ឹង និងកាលវិភាគដ៏ហត់នឿយ ហើយ Idol ទាំងនេះត្រូវបានគេសន្មត់ថាត្រូវតែរក្សាបាននូវភាពថ្លៃថ្នូរ នៅចំពោះមុខសាធារណជនគ្រប់ពេលវេលាផងដែរ។ 

ទន្ទឹមនឹងនោះ តារា K-pop ត្រូវតែមានសម្រស់ស្រស់ស្អាត ហើយប្រសិនបើ Idol មិនបំពេញតាមស្តង់ដារសម្រស់ទាំងនោះពួកគេនឹងត្រូវអ្នកគាំទ្រស្តីបន្ទោស និងស្អប់ដោយគ្មានមូលហេតុច្បាស់លាស់ថែមទៀត ទោះជាយ៉ាងណាក៏នៅតែមានIdol ខ្លះនៅតែទទួលបានការស្អប់  ទោះបីជាពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះតារាដែលត្រូវបានគេស្អប់ ដោយហេតុផលគួរឱ្យអស់សំណើចបំផុត ៖

១. Jennie សមាជិកក្រុម Blackpink

Jennie គឺជាសិល្បករដែលត្រូវគេស្អប់ដោយហេតុផលមិនសមស្របជាច្រើន ដូចជាគ្រប់គ្នាហៅនាងថា រាំខ្ចិល និងរឿងអាស្រូវណាត់ជួប ក៏ដូចជាត្រូវបានគេហៅថាព្រះនាងរបស់ YG ជាដើម។

Jennie
Jennie

២. Kang Daniel

Kang Daniel គឺជាអតីតសមាជិកក្រុមWanna One ដែលចាប់តាំងពីបានរំសាយក្រុមមក លោកត្រូវបានគេរិះគន់ថា បានទទួលការចាប់អារម្មណ៍ច្រើនពេក និងជាសមាជិកដ៏ល្បីល្បាញបំផុត រួមទាំងព័ត៌មាននៃទំនាក់ទំនងរបស់លោក ជាមួយ Jihyo សមាជិកក្រុម Twice បានផ្ទុះឡើង កាន់តែនាំឱ្យមានការស្អប់ខ្ពើមកាន់តែខ្លាំង។

Kang Daniel
Kang Daniel

៣. Maknae line របស់ក្រុម BTS

Jimin V និង Jungkookដែលគ្រប់គ្នាស្គាល់ថាជា Maknae line របស់ក្រុម BTS គឺជាសិល្បករដ៏ល្បីល្បាញមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេថែមទាំងនៅលើពិភពលោកទៀតផង មូលហេតុពិតប្រាកដនៃការស្អប់ដ៏ច្រើនដែលពួកគេទទួលបានដោយសារតែភាពល្បីល្បាញជាងសមាជិកផ្សេងទៀត។

Maknae line
Maknae line

៤. Kai សមាជិកក្រុម Exo

Kai គឺជាអ្នករាំដ៏ល្អបំផុតម្នាក់នៅក្នុងឧស្សាហកម្ម K-pop ដូច្នេះរឿងនេះពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកទទួលបានការស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះរូបសម្រស់របស់លោក រួមជាមួយនឹងការប្រកាសទំនាក់ទំនងជាមួយKrystal សមាជិកក្រុម F(X) និងJennie សមាជិកក្រុមBlackpink។ 

Kai 
Kai 

៥. Yeri សមាជិកក្រុម Red Velvet

Yeri ត្រូវបានបញ្ចូលទៅក្នុងក្រុមRed Velvet យឺតជាងសមាជិកដទៃទៀត ហើយអ្នកស្អប់នៅតែមិនអភ័យទោសឱ្យនាងដោយហៅ​ Yeri ថា គ្មានទេពកោសល្យ និងមានរូបរាងអាក្រក់ ព្រមទាំងទទួលបានការរិះគន់ថាមិនល្អគ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយនៃក្រុមនេះ។ 

Yeri
Yeri

៦. IU

IU គឺជាតារា K-pop ម្នាក់ដែលទទួលបានការគោរពបំផុត នៅក្នុងឧស្សាហកម្ម Kpop ទាំងមូល តែនាងក៏នៅតែទទួលបាននូវការស្អប់ខ្ពើមយ៉ាងខ្លាំងផងដែរ ជាមួយនឹងហេតុផលដែលតារាស្រីរូបនេះគឺជា Ideal Type របស់Jungkookរួមជាមួយនឹងហេតុដែលនាង មានទំនាក់ទំនងស្នេហាជាមួយ Eunhyuk សមាជិកក្រុម Super Junior

IU
IU

៧. Eunwoo សមាជិកក្រុម Astro

Cha Eunwoo ធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងការសម្តែងរបស់លោកនៅក្នុង រឿង True Beauty ប៉ុន្តែនៅតែមានអ្នកស្អប់លោក ដោយសារតែរូបរាងរបស់តារាប្រុសរូបនេះស្រស់ស្អាតខ្លាំងពេក ព្រមទាំងជាសមាជិកដ៏មានប្រជាប្រិយបំផុតរបស់ Astro

Eunwoo
Eunwoo

ប្រភព : zoomtventertainment.com

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...