កក្រើកណាស់ មកមើលឈុតLisa មួយដែលនាងពាក់នៅក្នុងបទចម្រៀងថ្មីទើបនឹងចេញនេះ - TrueID

កក្រើកណាស់ មកមើលឈុតLisa មួយដែលនាងពាក់នៅក្នុងបទចម្រៀងថ្មីទើបនឹងចេញនេះ

September 10, 2021

កម្សាន្ត៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូបទចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink  ដែលបទចម្រៀងនេះជាការបង្ហាញខ្លួនជាតារាចម្រៀងទោលរបស់ខ្លួន។ បទចម្រៀងនៅក្នុងអាល់ប៊ុម Solo ដំបូងរបស់ Lisa មានឈ្មោះថា​ Lalisa បានទាក់ទាញចិត្តមហាជនក៏ព្រោះតែនាងបានលាយបញ្ចូលជាមួយនឹងវប្បធម៌របស់ថៃខ្លះៗផងដែរ។ 

Lisa
Lisa

ជាពិសេស នៅក្នុង MV បទថ្មីនេះ គេបានចាប់អារម្មណ៍ទៅលើការតុបតែងដូចជាប្រាសាទ ដែលបង្ហាញពីវប្បធម៌របស់ថៃដែលជាស្រុកកំណើតរបស់ Lisa ផ្ទាល់។ មិនតែប៉ុណ្ណោះ Lisa បានតែងខ្លួនជាលក្ខណៈបុរាណលាយសម័យ ដោយមានគ្រងម្កុដម៉ូដបុរាណទៀតផង។​

Lisa
Lisa

ងាកមកមើលឈុតរបស់ Lisa នេះវិញ វាមានឈ្មោះថា Asava Group វាជាឈុតដែលច្នៃឡើងតាមរចនាបទថៃបុរាណ ក្រណាត់សូត្រពណ៌ទឹកមាសដែលត្បាញយ៉ាងល្អិតល្អន់តាមលំនាំបុរាណខេត្តឡាំភុន។ សំលៀកបំពាក់នេះ ត្រូវបានគេប៉ាក់ដោយដៃនឹងលម្អដោយគ្រីសស្ដាល់ Swarovski ដែលមានពន្លឺចែងចាំង។

Lisa
Lisa

មហាជនថៃប្រាកដជាមានមោទនភាពណាស់ដែលសិល្បករមានឈាមជ័រជនជាតិថៃ ស្រឡាញ់ប្រទេសខ្លួន និងលើកយកវប្បធម៌ដើម្បីបង្ហាញពិភពលោកឲ្យបានឃើញបែបនេះ៕ 

Lisa
Lisa

ប្រភព៖ Sovannareach Ith

ឈុតរបស់​ Lisa
ឈុតរបស់​ Lisa
ឈុតរបស់​ Lisa
ឈុតរបស់​ Lisa
ឈុតរបស់​ Lisa
ឈុតរបស់​ Lisa
ទាក់ទងជាមួយ:
តារាថៃម៉ូតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...